ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដាក់គោលដៅក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ មិនមែនជាការស្រមៃឡើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 65
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដាក់គោលដៅក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ មិនមែនជាការស្រមៃឡើយ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដាក់គោលដៅក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ មិនមែនជាការស្រមៃឡើយ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា ការដាក់គោលដៅដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ឬជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ មិនមែនជាការស្រមើស្រមៃឡើយ។ ទោះយ៉ាងណា សម្តេចបានគូសបញ្ជាក់ថា បើទោះជាមានការចោទថា «ជាការស្រមើស្រមៃ» ក្ដី តែវាទាមទារនូវការស្រមៃនិងការដាក់ទិសដៅ ដើម្បីឱ្យយើងខំប្រឹងសម្រេចឲ្យបាន។

ថ្លែងនៅក្នុងឱកាសអញ្ជើញចុះជួបកម្មករ និយោជិត ចំនួន ១៨,១០៨នាក់ មកពីតាមបណ្តារោងចក្រ សហគ្រាសនានា មានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលអាចមិនចាំបាច់កំណត់សូចនាករឆ្នាំ២០៥០ ឱ្យក្លាយជាប្រទេសអ្នកមានក៏បាន ពោលគឺអាចដាក់ក្នុងកម្រិតណាមួយ ហើយមិនបាច់ខំប្រឹងទេ ក៏ប៉ុន្តែរាជរដ្ឋាភិបាលត្រូវដាក់ក្តីរំពឹងឲ្យខ្ពស់ ហើយខំប្រឹងសម្រេចឲ្យបាន ដើម្បីយកផលជូនដល់ប្រជាជនកម្ពុជាឲ្យបានកាន់តែច្រើន។

បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត ការដាក់គោលដៅនៅឆ្នាំ២០៥០ ដើម្បីក្លាយជាប្រទេសអ្នកមាន ហើយខិតខំសម្រេចឲ្យបាន គឺជាភារកិច្ចនិងបេសកកម្មដែលរាជរដ្ឋាភិបាលត្រូវធ្វើសម្រាប់ជាតិនិងប្រជាជន៕

អត្ថបទទាក់ទង