ខ្មែរប៉ុស្ដិ៍ Close

សកម្មភាពសម្អាតស្មៅ និងរុក្ខជាតិតូចៗ នៅប្រាសាទតាព្រហ្ម

ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣ វប្បធម៌ & ប្រវត្តិសាស្រ្ដ 51
សកម្មភាពសម្អាតស្មៅ និងរុក្ខជាតិតូចៗ នៅប្រាសាទតាព្រហ្ម សកម្មភាពសម្អាតស្មៅ និងរុក្ខជាតិតូចៗ នៅប្រាសាទតាព្រហ្ម

រដូវវស្សាជារដូវដែលមានភ្លៀងធ្លាក់ធ្វើឱ្យរុក្ខជាតិតូចធំដុះយ៉ាងស្រស់បំព្រង តែរុក្ខជាតិទាំងនោះក៏មានផលប៉ះពាល់ខ្លះៗដែរ ដូច្នេះ អាជ្ញាធរជាតិអប្សរាតែងតែធ្វើការសម្អាតស្មៅ និងរុក្ខជាតិតូចៗដែលដុះនៅលើប្រាសាទជាប្រចាំ ដើម្បីរក្សាសោភ័ណភាព ការពារកុំឱ្យស្មៅ និងរុក្ខជាតិទាំងនោះបំផ្លាញភាពស្រស់ស្អាត។ ចំណែកឯ ឫសរបស់វាក៏បង្កឱ្យខូចខាតដល់ថ្ម និងរចនាសម្ពន្ធប្រាសាទផ្សេងៗជាច្រើនទៀតរបស់ប្រាសាទដែរ នេះបើយោងតាមប្រសាសន៍របស់លោក ងិន ធី ប្រធានកម្មករផ្នែកសម្អាតប្រាសាទ។

លោកបានបន្តទៀតថា ការសម្អាតនេះ ធ្វើឡើងជាញឹកញាប់ជាងគេ គឺនៅរដូវវស្សា ព្រោះមានភ្លៀងធ្លាក់ងាយធ្វើឱ្យរុក្ខជាតិតូចៗ និងស្មៅដុះលឿន។ រីឯ បច្ចេកទេសក្នុងការសម្អាតតាមប្រាសាទធ្វើឡើងដោយមានជណ្ដើរ មួកសុវត្ថិភាពក្នុងការរក្សាសុវត្ថិភាពពេលឡើងទៅលើកំពូលប្រាសាទឬផ្នែកផ្សេងៗ ដើម្បីដកស្មៅនិងកូនរុក្ខជាតិតូចៗ៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ យី សុថា/ ភោគ ជា