ខ្មែរប៉ុស្ដិ៍ Close

ក្រុមការងារសម្អាតបរិស្ថានសំណូមពរឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរកុំចោលសំរាមតាមដងផ្លូវក្នុងរមណីយដ្ឋានអង្គរ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣ វប្បធម៌ & ប្រវត្តិសាស្រ្ដ 49
ក្រុមការងារសម្អាតបរិស្ថានសំណូមពរឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរកុំចោលសំរាមតាមដងផ្លូវក្នុងរមណីយដ្ឋានអង្គរ ក្រុមការងារសម្អាតបរិស្ថានសំណូមពរឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរកុំចោលសំរាមតាមដងផ្លូវក្នុងរមណីយដ្ឋានអង្គរ

ការងារសម្អាតបរិស្ថាននៅក្នុងរមណីយដ្ឋានអង្គរ មិនចំពោះតែនៅបរិវេណប្រាសាទប៉ុណ្ណោះទេ ការងារនេះក៏ផ្តោតនៅតាមដងផ្លូវនានាដែរ។ ការយកចិត្តទុកដាក់សម្អាតជាប្រចាំរបស់ក្រុមការងារបរិស្ថាននៃអាជ្ញាធរជាតិអប្សរា ដូចជាសំរាមស្លឹកឈើ ថង់ផ្លាស្ទីក ដប កំប៉ុងផ្សេងៗដើម្បីឱ្យតាមដងផ្លូវមានបរិស្ថានស្អាតជានិច្ច ដែលលើកសោភ័ណភាពផ្លូវអមដោយព្រៃឈើតូចធំសងខាងផ្តល់ជាម្លប់ត្រឈឹងត្រឈៃ ធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទទួលបានអារម្មណ៍ស្រស់ស្រាយផ្សេងមួយទៀត ក្រៅតែពីការទស្សនាប្រាសាទបុរាណ។

ក្នុងចំណោមក្រុមការងារសម្អាតបរិស្ថាននៅចំណុចផ្លូវវង់ធំ ចាប់ពីខ្លោងទ្វារដីឆ្នាំងដល់ស្ពានប្រាសាទនាគព័ន្ធ អ្នកស្រី ម៉ាប់ ឌឹប បានលើកឡើងថា នៅតាមដងផ្លូវវង់ធំនេះ ក្រៅពីសំរាមស្លឹកឈើក៏មានសំរាមថង់ផ្លាស្ទីក ដបទឹកសុទ្ធ និងសំណល់ផ្សេងៗដែលក្រុមការងារបានជួប្រទះជារៀងរាល់ថ្ងៃ។ អ្នកស្រី ឌឹប សំណូមពរដល់ភ្ញៀវទេសចរគ្រប់រូបកុំចោលសំរាមពាសវាលពាសកាល។ ពិសេសបងប្អូនដែលមានជាប់មកជាមួយនូវម្ហូបអាហារ ត្រូវវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងយកទៅដាក់ក្នុងធុងសំរាម ដើម្បីឱ្យសម្រស់ផ្លូវវង់ធំនេះមានតែភាពបៃតងស្រស់បំព្រង និងគ្មានសំរាម។ ការចូលរួមរបស់ភ្ញៀវទេសចរគ្រប់រូបគឺជាការចាំបាច់ដើម្បីរមណីយដ្ឋានអង្គរគ្មានសំរាម៕

អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោ ជា

អត្ថបទទាក់ទង