ខ្មែរប៉ុស្ដិ៍ Close

សម្ដេចតេជោ ហ៊ុន សែន៖ មុននិយាយពីសិទ្ធិមនុស្ស ត្រូវនិយាយពីសិទ្ធិរស់រានមានជីវិតសិន

ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 33
សម្ដេចតេជោ ហ៊ុន សែន៖ មុននិយាយពីសិទ្ធិមនុស្ស ត្រូវនិយាយពីសិទ្ធិរស់រានមានជីវិតសិន សម្ដេចតេជោ ហ៊ុន សែន៖ មុននិយាយពីសិទ្ធិមនុស្ស ត្រូវនិយាយពីសិទ្ធិរស់រានមានជីវិតសិន

ក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា មុននឹងយើងនិយាយពីសិទ្ធិផ្សេងៗពិសេសសិទ្ធិមនុស្ស គឺយើងត្រូវនិយាយពីសិទ្ធិរស់រានមានជីវិតសិន ព្រោះថា បើមានជីវិតរស់នៅទើបយើងអាចមានសិទ្ធិផ្សេងៗទៀតបាន។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅក្នុងជំនាន់សង្រ្គាម និងសម័យប៉ុល ពត ៣ឆ្នាំ៨ខែ២០ថ្ងៃ ចុងកាំភ្លើង និងគ្រាប់ មិនស្គាល់សិទ្ធិមនុស្សនោះទេ ដូច្នេះហើយយើងត្រូវធ្វើយ៉ាងណារក្សាសន្តិភាពសម្រាប់កម្ពុជាឱ្យបាន៕

អត្ថបទទាក់ទង