ខ្មែរប៉ុស្ដិ៍ Close

នៅទីបំផុត សមត្ថកិច្ចបញ្ជូនថៅកែស្រីចិត្តខ្មៅធ្វើទារុណកម្មលើក្មេងស្រីជាកូនឈ្នួល ទៅតុលាការ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 41
នៅទីបំផុត សមត្ថកិច្ចបញ្ជូនថៅកែស្រីចិត្តខ្មៅធ្វើទារុណកម្មលើក្មេងស្រីជាកូនឈ្នួល ទៅតុលាការ នៅទីបំផុត សមត្ថកិច្ចបញ្ជូនថៅកែស្រីចិត្តខ្មៅធ្វើទារុណកម្មលើក្មេងស្រីជាកូនឈ្នួល ទៅតុលាការ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានបញ្ជូនខ្លួនថៅកែស្រីចិត្តកំណាចឈ្មោះ ម៉េង រ័ត្នពិសី (ហៅ សុភា) អាយុ៣៣ឆ្នាំ មុខរបរលក់សម្លៀកបំពាក់ ដែលបានធ្វើទារុណកម្មក្មេងស្រីជាកូនឈ្នួលដូចសត្វធាតុ អស់រយៈពេល៤ឆ្នាំ មកហើយនោះ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ហើយ។

សូមជម្រាបថា កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចបានចុះទៅអន្តរាគមន៍រំដោះក្មេងរងគ្រោះ នៅផ្ទះអ្នកលក់សម្លៀកបំពាក់មួយកន្លែង លេខ១៧អា ខាងត្បូងជាប់ផ្សារបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែន រាធានីភ្នំពេញ។

ថៅកែស្រីចិត្តកំណាចរូបនេះមានឈ្មោះ ម៉េង រ័ត្នពិសី (ហៅ សុភា) អាយុ៣៣ឆ្នាំ មុខរបរលក់សម្លៀកបំពាក់នៅផ្ទះកើតហេតុ មានប្តីឈ្មោះ សុខ ទី អាយុ៣៣ឆ្នាំ មុខរបរលក់សម្លៀកបំពាក់ មានកូនស្រីម្នាក់ក្នុងបន្ទុក។

ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ជា ស្រីនូ ហៅស្រីពៅ អាយុ១៦ឆ្នាំ មករស់នៅផ្ទះកើតហេតុខាងលើរយៈពេល៤ឆ្នាំហើយ ជាអ្នកធ្វើការងារផ្ទះ មានស្រុកកំណើតភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្មេងស្រីរងគ្រោះ មានបងប្អូន៩នាក់ ប្រុស៤នាក់ ស្រី៥នាក់ នាងជាកូនទី៨ មានឪពុក ឈ្មោះ ជា សួ អាយុ៦៨ឆ្នាំ ឈឺនៅកន្ទេល មានម្តាយឈ្មោះ ឡេ ឡាយ អាយុ៦៥ឆ្នាំ មុខរបរលក់បន្លែ។

ក្មេងស្រីរងគ្រោះ ទាំងទឹកភ្នែក ក្នុងអារម្មណ៍ភ័រញ័រ ប្រាប់នៅចំពោះមុខសមត្ថកិច្ចថា នាងត្រូវបានស្ត្រីខាងលើ យកមកឲ្យធ្វើការងារ តាំងពីអាយុ១២ឆ្នាំមកម្ល៉េះ ធ្វើជាកូនឈ្នួលបម្រើ ផ្ទះខាងលើរហូតមកដល់ពេលនេះ អស់រយៈពេល៤ឆ្នាំហើយ ដោយស្ត្រីម្ចាស់ផ្ទះ បង្ខំឲ្យធ្វើការងារតាំងពីព្រឹកទល់យប់ បើធ្វើមិនទាន់នាងត្រូចគេ វាយធ្វើបាប ជូនកាលយកម្ជុលដេប៉ាក់ មកចាក់លើរាងកាយហើយក្នុង១ថ្ងៃ គេឲ្យនាងហូបបាយ២ពេលគឺ ពេលព្រឹក និងពេលល្ងាចប៉ុណ្ណោះ។

ប្រភព៖ TVFB

អត្ថបទទាក់ទង