លទ្ធផលការប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតមូលដ្ឋានបង្រៀននៅអនុវិទ្យាល័យ (១២+២) នឹងប្រកាសនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧
តាមរយៈ ទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា fb.me/moeys.gov.kh បានឲ្យដឹងថា លទ្ធផលនៃការប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតមូលដ្ឋានបង្រៀននៅអនុវិទ្យាល័យ ( ១២+២ ) នឹងប្រកាសនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ។ ក្រសួងអប់រំនៅបានឲ្យដឹងទៀតថា ចំពោះការបិទផ្សាយលទ្ធផលរួមនៅសាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈិម នឹងធ្វើឡើងនៅវេលាម៉ោង៨ព្រឹក ដោយបិទផ្សាយនៅតាមមណ្ឌលប្រឡងនីមួយៗ។