ខ្មែរប៉ុស្ដិ៍ Close

សម្ដេច ហ៊ុន សែន ៖ លោក ហ៊ុន ម៉ាណែត មិនមែនជួបតែមេដឹកនាំវៀតណាមនោះទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 43
សម្ដេច ហ៊ុន សែន ៖ លោក ហ៊ុន ម៉ាណែត មិនមែនជួបតែមេដឹកនាំវៀតណាមនោះទេ សម្ដេច ហ៊ុន សែន ៖ លោក ហ៊ុន ម៉ាណែត មិនមែនជួបតែមេដឹកនាំវៀតណាមនោះទេ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការប្រតិកម្ម និងសោកស្តាយជាខ្លាំងចំពោះក្រុមវិភាគដូរបាយមួយចំនួន ដែលបានវិភាគបែបអវិជ្ជមាន និងមានចេតនាបង្អាប់កិត្តិស័ព្ទរបស់លោក ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមកាលពីពេលថ្មីៗនេះ។

ជាមួយរូបភាពជាច្រើនសន្លឹកដែលលោកបណ្ឌិត ហ៊ុន ម៉ាណែត បានជួបជាមួយមេដឹកនាំល្បីៗក្នុងតំបន់ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា លោក ហ៊ុន ម៉ាណែត មិនមែនមានតែប្រធានរដ្ឋវៀតណាមមួយទេ ដែលទទួលតែនៅមាននាយករដ្ឋមន្ត្រីសង្ហបុរី នាយករដ្ឋមន្ត្រីជប៉ុនទទួលដូចគ្នាផងដែរ។ ឯនៅប្រទេសផ្សេងទៀតមានរដ្ឋមន្ត្រីការពារជាតិឬឧបនាយករដ្ឋមន្ត្រីទទួល។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា ក្នុងឋានៈជាសមភាគី នៃមេបញ្ជាការកងទ័ពជើងគោកនៅតាមប្រទេសនានា ហើយក៏ជាទម្លាប់ពិធីការតែងមានពិធីត្រួតពលទាំងទៅប្រទេសគេទាំងគេមកប្រទេសកម្ពុជាផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់លើទំព័រហ្វេសប៊ុកនៅយប់ថ្ងៃទី២២ ខែសីហា នេះថា «សោកស្តាយដែលអស់លោកអ្នកវិភាគមិនបានយកទស្សនកិច្ច ហ៊ុន ម៉ាណែត នៅជប៉ុនកាលពីដើមឆ្នាំនា២០២២នេះ មកវិភាគ ព្រោះកម្រិតទទួល និងជំនួបមានចំនួនច្រើន ហើយកម្រិតខ្ពស់ទៀតផង។ ម្យ៉ាងទៀត ហ៊ុន ម៉ាណែត ត្រូវបាននាយករដ្ឋមន្ត្រីជប៉ុន៣រូបហើយទទួលជួប [ហាតូយ៉ាម៉ា២០១១ សុីនហ្សូ អាបេ ២០១៨, គីសុីដា២០២២]»

សម្តេចតេជោ ក៏បានបង្ហាញក្តីសង្ឃឹមថា អ្នកវិភាគដែលមានឈាមជាខ្មែររៀនសូត្រឱយចេះដឹងជាងនេះ។

ក្រុមអ្នកដាមដានស្ថានការណ៍នយោបាយ បានមើលឃើញថា ក្រុមអ្នកនយោបាយដូរបាយនៅក្រៅប្រទេស បាននិងកំពុងព្យាយាមយកប្រធានបទលោក ហ៊ុន ម៉ាណែត ដែលជាបុគ្គលកំពុងមានភាពលេចធ្លោ ទៅវិភាគស្វែងរកការចាប់អារម្មណ៍ ឬនិយាយឱ្យស្រួលស្តាប់ គឺគ្រាន់តែជាការវិភាគដូរបាយប៉ុណ្ណោះ។

ក្រុមអ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយ បានមើលឃើញថា ការវិភាគរបស់អ្នកទាំងនោះមិនបានឆ្លុះបញ្ចាំងពីការពិតនោះឡើយ។ ការវិភាគមិនឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងនេះ នឹងធ្វើឱ្យការវិភាគទាំងនោះ បាត់បង់ប្រជាប្រិយភាព ហើយការវិភាគនេះបោកបានតែក្រុមមនុស្សចូលចិត្តរស់ក្នុងភាពភូតភរកុហក់ប៉ុណ្ណោះ៕

អត្ថបទទាក់ទង