ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន និងសម្ដេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញទៅខេត្តបន្ទាយមានជ័យ នៅថ្ងៃស្អែកនេះ ដើម្បីជាអធិបតីក្នុងពិធីទិវាមច្ឆជាតិ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 34
សម្តេចតេជោ ហ៊ុន សែន និងសម្ដេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញទៅខេត្តបន្ទាយមានជ័យ នៅថ្ងៃស្អែកនេះ ដើម្បីជាអធិបតីក្នុងពិធីទិវាមច្ឆជាតិ សម្តេចតេជោ ហ៊ុន សែន និងសម្ដេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញទៅខេត្តបន្ទាយមានជ័យ នៅថ្ងៃស្អែកនេះ ដើម្បីជាអធិបតីក្នុងពិធីទិវាមច្ឆជាតិ

នៅថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២២ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្ដេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីក្នុងពិធីទិវាមច្ឆជាតិឆ្នាំ២០២២ ដែលនឹងប្រារព្ធឡើងនៅ អាងទឹក ត្រពាំងថ្ម ភូមិ​ត្រពាំងថ្ម ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ដើម្បីត្រៀមរៀបចំកម្មវធីនេះ មន្ត្រី​ជាន់ ខ្ពស់​កម្ពុជា ជាច្រើនរូបកាលពីពេលថ្មីៗកន្លងទៅ គឺ​បាន​ចុះទៅពិនិត្យ​ទីតាំង ប្រារព្ធ​ទិវា​មច្ឆជាតិ នា​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២២​ដែល ​​រួមមាន លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី លោក ហ៊ុន ស៊ីថា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​។

ថ្ងៃទី​០១ ខែកក្កដា គឺជា​ទិវា​ដែល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​តែងតែ​ប្រារព្ធ ទិវា​មច្ឆជាតិ ដែល​រៀបចំឡើង ក្នុង​ស្មារតី​ចូលរួម​ផ្សព្វផ្សាយ គ្រប់គ្រង ការពារ អភិរក្ស​ធនធានធម្មជាតិ វារិជាត និង​អភិវឌ្ឍន៍​ធនធាន​ជលផល​ឱ្យបាន​ស្ថិតស្ថេរ និង​និរន្តរភាព​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​៕

 

អត្ថបទទាក់ទង