ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៤៦៦នាក់ ជាសះស្បើយចំនួន ៣២៤នាក់ និងអ្នកស្លាប់ចំនួន ៣នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 20
កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៤៦៦នាក់ ជាសះស្បើយចំនួន ៣២៤នាក់ និងអ្នកស្លាប់ចំនួន ៣នាក់ កូវីដ-១៩៖ អ្នកឆ្លងថ្មីចំនួន ៤៦៦នាក់ ជាសះស្បើយចំនួន ៣២៤នាក់ និងអ្នកស្លាប់ចំនួន ៣នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៤៦៦នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ៣២៤នាក់ និងអ្នកស្លាប់ចំនួន ៣នាក់ (១នាក់ មិនបានចាក់វ៉ាក់សាំង)។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមឆ្លងថ្មីទាំងអស់នោះ សុទ្ធសឹងជាករណីឆ្លងមេរោគបំប្លែងខ្លួនថ្មី Omicron និងមាន ១៦នាក់ ជាករណីនាំចូល។

សូមជម្រាបថា គិតត្រឹមពេលនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២៨,៥៩៩​នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១២១,៨៧៧នាក់ និងស្លាប់សរុបចំនួន ៣,០២៦នាក់៕

អត្ថបទទាក់ទង