កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ១៨នាក់ ជាសះស្បើយចំនួន ១១នាក់ និងមិនមានអ្នកស្លាប់នោះទេ
ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ១៨នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR) អ្នកជាសះស្បើយចំនួន ១១នាក់ និងមិនមានអ្នកស្លាប់នោះទេ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមឆ្លងថ្មីទាំងនោះ សុទ្ធសឹងតែជាករណីនាំចូល និងជាករណីឆ្លងមេរោគបំប្លែងខ្លួនថ្មី Omicron។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២០,៥៥៣ នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១១៦,៩៨២ នាក់ និងស្លាប់សរុបចំនួន ៣,០១៥នាក់៕