ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ១៥នាក់ ជាសះស្បើយចំនួន ១៣នាក់ និងស្លាប់ចំនួន ១នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 35
កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ១៥នាក់ ជាសះស្បើយចំនួន ១៣នាក់ និងស្លាប់ចំនួន ១នាក់ កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ១៥នាក់ ជាសះស្បើយចំនួន ១៣នាក់ និងស្លាប់ចំនួន ១នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ១៥នាក់ (លទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR)  អ្នកជាសះស្បើយចំនួន ១៣នាក់ និងអ្នកស្លាប់ចំនួន ១នាក់ (មិនបានចាក់វ៉ាក់សាំង)។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ អ្នកដែលឆ្លងរកឃើញឆ្លងថ្មីទាំងនោះ គឺសុទ្ធសឹងតែជាករណីនាំចូល និងជាអ្នកផ្ទុកវីរុសអូមីក្រុងទាំងអស់

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២០,៤៦៤ នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១១៦,៨៧៤ នាក់ និងស្លាប់សរុបចំនួន ៣០០៩នាក់៕

អត្ថបទទាក់ទង