ខ្មែរប៉ុស្ដិ៍ Close

ទីប្រឹក្សាក្រសួងការបរទេសអាមេរិក នឹងធ្វើទស្សនកិច្ចទៅឥណ្ឌូណេស៊ី និងកម្ពុជា ចាប់ពីថ្ងៃទី ៨-១៣ ធ្នូ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានអន្តរជាតិ 59
ទីប្រឹក្សាក្រសួងការបរទេសអាមេរិក នឹងធ្វើទស្សនកិច្ចទៅឥណ្ឌូណេស៊ី និងកម្ពុជា ចាប់ពីថ្ងៃទី ៨-១៣ ធ្នូ លោក Derek Chollet

ទីប្រឹក្សាក្រសួងការបរទេសអាមេរិក លោក Derek Chollet នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជានិងឥណ្ឌូណេស៊ី នៅថ្ងៃទី ៨-១៣ ខែធ្នូ ដើម្បីចូលរួមជាមួយភាគីពាក់ព័ន្ធជុំវិញ បញ្ហាសំខាន់ៗក្នុងតំបន់ បូករួមទាំងវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។

ដំណើរ​ទស្សនកិច្ច​របស់​លោកទីប្រឹក្សា Chollet នឹង​ពង្រឹងមជ្ឈភាពអាស៊ាន និង​តួនាទី​របស់​អាស៊ាន​ក្នុងការរក្សាស្ថិរភាព​តំបន់, កំណើន​សេដ្ឋកិច្ច និង​ការ​រក្សា​សណ្តាប់​ធ្នាប់​ដែន​សមុទ្រ​ដោយ​ផ្អែក​លើ​ច្បាប់ ជាពិសេស​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

នៅទីក្រុងភ្នំពេញ លោកទីប្រឹក្សានឹងពិភាក្សាអំពីតួនាទីជាប្រធានអាស៊ាននាពេលខាងមុខរបស់កម្ពុជា ហើយលោកក៏នឹងពង្រឹងការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះក្រុមសង្គមស៊ីវិល ក៏ដូចជាចំពោះប្រជាជនកម្ពុជា។

នៅទីក្រុងហ្សាកាតា លោក Chollet នឹងផ្តោតលើ ការពង្រឹងឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិកនិងឥណ្ឌូណេស៊ី ក៏ដូចជាការបង្កើនការចូលរួមនៅក្នុងប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ។

ពេញមួយដំណើរទស្សនកិច្ចរបស់លោក លោកនឹងគូសបញ្ជាក់អំពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិកជាមួយនិងអាស៊ាន ដើម្បីជំរុញឱ្យរបបយោធាមីយ៉ាន់ម៉ាបញ្ឈប់អំពើហិង្សា, ដោះលែងអ្នកដែលត្រូវបានឃុំឃាំងដោយអយុត្តិធម៌, អនុញ្ញាតឱ្យមានដំណើរការមនុស្សធម៌ និងការស្តារមាគ៌ារបស់មីយ៉ាន់ម៉ាឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យ ប្រកបដោយបរិយាប័ន្នឡើងវិញ។

អត្ថបទទាក់ទង