ខ្មែរប៉ុស្ដិ៍ Close

លោក សុខ លូ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាអំពីស្ថានភាពនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១ ព័ត៌មានទូទៅ 32
លោក សុខ លូ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាអំពីស្ថានភាពនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង លោក សុខ លូ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាអំពីស្ថានភាពនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាអំពីស្ថានភាពនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្ដខេត្ត ដើម្បីត្រៀមលក្ខណៈក្នុងការបើកដំណើរការសេដ្ឋកិច្ចក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង។

នៅក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួមពី លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី អភិបាលនៃគណៈអភិបាលក្រុង ស្រុក លោកប្រធាន មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត មន្ទីរព័ត៌មានខេត្ត ប្រធានមន្ទីរ អប់រំយុវជន និងកីឡាខេត្តព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត ដែលកិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំ សាលាខេត្តបាត់ដំបង។

លោក សុខ លូ បានមានប្រសាសន៍ក្នុងឱកាសបើកកិច្ចប្រជុំថា មកដល់ពេលនេះយើងត្រូវតែរៀនរស់ជាមួយបរិបទថ្មី គឺត្រូវរៀនរស់ជាមួយកូវីដ-១៩ ដោយអនុវត្តរបៀបរស់នៅគន្លងបែបថ្មី អនុត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ទើបឱកាសនៃការបើកដំណើរសាលារៀន និងដំណើរសេដ្ឋកិច្ចអាចប្រព្រឹត្តទៅបាន បើយើងមិនអាចរៀនរស់បែបគន្លងថ្មីនេះទេ ឱកាសនៃការដំណើរការសេដ្ឋកិច្ចក្នុងខេត្តក៏ពិបាកកើតឡើង ដែលបណ្ដាលឲ្យប៉ះពាល់ការប្រកបមុខរបរប្រជាពលរដ្ឋ ។

ក្នុងនោះ លោកក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានពិនិត្យ រួមមានអភិបាលរង នៃគណៈអភិបាលខេត្តទទួលបន្ទុក ពិនិត្យមើលតំបន់ និងមើលលទ្ធភាពដែលអាចបើកដំណើរការបានដោយត្រូវបើកជាជំហ៊ានៗ និងប្រកបដោយទំនួលខុសត្រូវខ្ពស់៕

អត្ថបទទាក់ទង