ខ្មែរប៉ុស្ដិ៍ Close

សកម្មភាពកាត់ក្រី និងដកហូតដើមឈើមានហានិភ័យខ្ពស់ និងបាំងទេសភាពនៅបរិវេណប្រាសាទប្រែរូប

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 55
សកម្មភាពកាត់ក្រី និងដកហូតដើមឈើមានហានិភ័យខ្ពស់ និងបាំងទេសភាពនៅបរិវេណប្រាសាទប្រែរូប សកម្មភាពកាត់ក្រី និងដកហូតដើមឈើមានហានិភ័យខ្ពស់ និងបាំងទេសភាពនៅបរិវេណប្រាសាទប្រែរូប

ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន រួមជាមួយផ្នែកពាក់ព័ន្ធបានចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើចំនួន១៧ដើម ដែលមានហានិភ័យខ្ពស់ នៅបរិវេណប្រាសាទប្រែរូប។ ការងារនេះធ្វើឡើង ដើម្បីធានាសុវត្តិភាពជូនភ្ញៀវទេសចរ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងបង្កលក្ខណៈងាយស្រួលសម្រាប់ការទស្សនាទេសភាពជុំវិញប្រាសាទប្រែរូបផង។

ដើមឈើដែលបានកាត់ដកហូតរួមមាន ស្វាយចន្ទីងាប់៣ដើម អាកាស្យា១ដើម និងខ្ចាស់២ដើម។ ចំណែកឯដើមឈើដែលបានកាត់ក្រីមែកចំនួន១១ដើមរួមមាន ចំបក់២ដើម ស្នួល១ដើម ក្រឡាញ់១ដើម អាទិត្យ១ដើម អាកាស្យា១ដើម ស្លែង១ដើម ព្រីង១ដើម ម្កាក់ព្រៃ១ដើម ចាមរី១ដើម និងសុឃ័រ១ដើម ដែលមានមែកសាខាច្រើន ដុះក្បែរប្រាសាទ និងផ្លូវចូលប្រាសាទ ត្រូវបានកាត់ក្រ៣៩មែកចេញ ដើម្បីសម្រាលតួដើម ចៀសវាងដួលរលំមកលើប្រាសាទ និងភ្ញៀវទេសចរ៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន

អត្ថបទទាក់ទង