ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៦៣៨នាក់ អ្នកជាសះស្បើយចំនួន ៤៧៩នាក់ និងអ្នកស្លាប់ចំនួន​ ២២នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1115
កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៦៣៨នាក់ អ្នកជាសះស្បើយចំនួន ៤៧៩នាក់ និងអ្នកស្លាប់ចំនួន​ ២២នាក់កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៦៣៨នាក់ អ្នកជាសះស្បើយចំនួន ៤៧៩នាក់ និងអ្នកស្លាប់ចំនួន​ ២២នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៦៣៨នាក់ អ្នកជាសះស្បើយចំនួន ៤៧៩នាក់ និងអ្នកស្លាប់ចំនួន​ ២២នាក់។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១១៣នាក់ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១០៦,៦១៩នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៩៩,១៣៤នាក់ និងស្លាប់សរុបចំនួន ២,១៧៦នាក់៕

អត្ថបទទាក់ទង