ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាល ផ្តល់ថវិកាបន្ថែមជាង ៧ពាន់លានរៀល ទៅតាមបណ្តាខេត្ត ដើម្បីដោះស្រាយការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 132

រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានសម្រេចផ្តល់ថវិកាបន្ថែម ៧,២៦០លានរៀល ជូនទៅតាមបណ្តាខេត្តនានា ជាពិសេសខេត្តនៅជាប់ព្រំដែនថៃ ដើម្បីដោះស្រាយការខ្វះខាត និងតម្រូវការចំណាយផ្សេងៗលើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់ថា ថវិកាបន្ថែមនេះ សម្រាប់ត្រៀមប្រើប្រាស់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១។

យោងតាមរាងស្តីពីការផ្តល់ថវិកាបន្ថែមនេះ បានឱ្យដឹងថា ថវិកាបន្ថែមបានផ្តល់ទៅខេត្ត ចំនួន១៩។

រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញថវិកាជាបន្តបន្ទាប់ទៅតាមបណ្តាខេត្ត ដើម្បីបំពេញតម្រូវការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រួមទាំងការផ្គត់ផ្គង់ទៅតាមកន្លែងធ្វើចត្តាឡីស័កផងដែរ។

របាយការណ៍បានបង្ហាញថា រាជរដ្ឋាភិបាល បានផ្តល់ថវិកាទៅតាមបណ្តាខេត្តនេះសរុបជាង ៧១ពាន់លានរៀលហើយ៕ Fresh News

អត្ថបទទាក់ទង