ខ្មែរប៉ុស្ដិ៍ Close

ក្រសួងប្រៃសណីយ៍ ដាក់ផែនការពង្រាយអង់តែនទូរស័ព្ទដល់ឃុំ-ស្រុក​ទូទាំងប្រទេស​ និងដោះស្រាយបញ្ហាអត់សេវាទូរស័ព្ទតាមបុរីមួយចំនួន ក្នុងរាជធានីភ្នំពេញឲ្យបានឆាប់

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 150
ក្រសួងប្រៃសណីយ៍ ដាក់ផែនការពង្រាយអង់តែនទូរស័ព្ទដល់ឃុំ-ស្រុក​ទូទាំងប្រទេស​ និងដោះស្រាយបញ្ហាអត់សេវាទូរស័ព្ទតាមបុរីមួយចំនួន ក្នុងរាជធានីភ្នំពេញឲ្យបានឆាប់ ក្រសួងប្រៃសណីយ៍ ដាក់ផែនការពង្រាយអង់តែនទូរស័ព្ទដល់ឃុំ-ស្រុក​ទូទាំងប្រទេស​ និងដោះស្រាយបញ្ហាអត់សេវាទូរស័ព្ទតាមបុរីមួយចំនួន ក្នុងរាជធានីភ្នំពេញឲ្យបានឆាប់

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំមួយតាមប្រព័ន្ធ Zoom ជាមួយប្រធានអង្គភាពព័ត៌មាន បានបញ្ជាក់ឲ្យដឹងថា ក្រសួងបានកំពុងខិតខំធ្វើយ៉ាងណា ជំរុញឲ្យមានការពង្រាយអង់តែនទូរស័ព្ទដល់ឃុំ-ស្រុកទាំងអស់ទូទាំងប្រទេស នៅឆ្នាំ២០២៧។

លោកបានបញ្ជាក់បន្ថែមថា តាមផែនការពង្រាយអង់តែនទូរស័ព្ទនេះ នឹងអាចជួយឲ្យមានស្ថិរភាពប្រព័ន្ធសេវា សម្រាប់បងប្អូនប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ទាំងការនិយាយទូរស័ព្ទ និងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេតផងដែរ។

លោក ជា វ៉ាន់ដេត ក៏បានបញ្ជាក់ពីការដោះស្រាយបញ្ហាសេវាទូរស័ព្ទ ក្នុងបុរីមួយចំនួន ក្នុងរាជធានីភ្នំពេញផងដែរ ដែលកន្លងទៅមានប្រជាពលរដ្ឋយើង រអ៊ូរទាំថា ឲ្យតែចូលក្នុងបុរីទូរស័ព្ទគ្មានសេវា ហើយប្រតិបត្តិករទូរស័ព្ទតែងឆ្លើយដោះសារលើបញ្ហានេះ។

ចំពោះដំណោះស្រាយនេះ លោកបានបញ្ជាក់ថា ក្រសួងនឹងដាក់ឧបរណ៍សម្រាប់ធ្វើតេស្តចាប់សេវាទូរស័ព្ទ ក្នុងបុរី ឬទីកន្លែងណាដែលមានបញ្ហា មិនមានសេវា ហើយបង្ហាញឲ្យក្រុមហ៊ុនទូរស័ព្ទទាំងនោះកែលម្អ និងដោះស្រាយ។

ក្នុងកិច្ចប្រជុំនេះដែរ លោករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំព្រួយបារម្ភចំពោះការសង់អង់តែងទូរស័ព្ទ ដែលបំពាក់នៅលើផ្ទះ ឬជិតផ្ទះថា ប៉ះពាល់ដល់សុខភាពឲ្យសោះ គឺមិនប៉ះពាល់សុខភាពបងប្អូននោះទេ។ លោកបន្តថា តាមការសិក្សារបស់ស្ថាប័នជំនាញអន្តរជាតិ រកឃើញថា កំដៅដែលភាយចេញពីអង់តែងទាំងនោះ មានកម្រិតតិចជាងកំដៅព្រះអាទិត្យរហូតដល់១០ដង៕

AKP

អត្ថបទទាក់ទង