ចំណងដៃថ្មីសម្រាប់ខេត្តព្រះវិហារ
ព្រះវិហារ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងអភិបាលក្រុងលីជាំង នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ បានចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នារវាងខេត្តព្រះវិហារ កម្ពុជា និងទីក្រុងលីជាំង ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងលីជាំង ប្រទេសចិន។
ការចុះហត្ថលេខារវាងអភិបាលខេត្តព្រះវិហារ និងអភិបាលក្រុងលីជាំង គឺក្នុងគោលបំណងលើកកម្ពស់ការទំនាក់ទំនងមិត្តភាព និងពាណិជ្ជកម្មរវាងប្រជាជនខេត្តព្រះវិហារ និងប្រជាជនក្រុងលីជាំង ព្រមទាំងបានធ្វើការផ្លាស់ប្តូរទស្សនកិច្ច និងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មលើវិសយ័កសិកម្ម ពាណិជ្ជកម្ម វប្បធម៍ ទេសចរណ៍ អប់រំ សុខាភិបាល និងការផ្លាស់ប្តូរបុគ្គលិកសិក្សាផងដែរ៕