ខ្មែរប៉ុស្ដិ៍ Close

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅសកលវិទ្យាល័យ DALI ប្រទេសចិន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 63
ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅសកលវិទ្យាល័យ DALI ប្រទេសចិន ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅសកលវិទ្យាល័យ DALI ប្រទេសចិន

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅសកលវិទ្យាល័យ DALI នៃសាធារណរដ្ឋប្រជាមាតិចិន។

ក្រសួងអប់រំ បានឱ្យដឹងថា សកលវិទ្យាល័យ DALI បានផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សាសម្រាប់ឆ្នាំសិក្សា ២០២១-២០២២។ សម្រាប់និស្សិតដែលមានបំណងចង់ដាក់ពាក្យប្រឡងអាចទាញយកពាក្យតាមរយៈ៖ https://bit.ly/3zl0l5m

ក្រសួងអប់រំ បានបន្ដថា ថ្ងៃផុតកំណត់ទទួលពាក្យ គឺនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។ សម្រាប់ព័ត៌មានបន្ថែម និងទីកន្លែងទទួលពាក្យ នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ អគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ខាងកើតស្ថានីយទូរទស្សន៍អប្សរាប្រហែល៥០ម៉ែត្រ៕

អត្ថបទទាក់ទង