ខ្មែរប៉ុស្ដិ៍ Close

ក្រុមហ៊ុនអង្ករឥណ្ឌាមួយ ឈប់ប្រើប្រាស់ឈ្មោះ និងរូបប្រាសាទអង្គរវត្តលើសំបកវេចខ្ចប់របស់ខ្លួន ក្រោយមានការតវ៉ាពីទូតកម្ពុជានៅឥណ្ឌា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 60
ក្រុមហ៊ុនអង្ករឥណ្ឌាមួយ ឈប់ប្រើប្រាស់ឈ្មោះ និងរូបប្រាសាទអង្គរវត្តលើសំបកវេចខ្ចប់របស់ខ្លួន ក្រោយមានការតវ៉ាពីទូតកម្ពុជានៅឥណ្ឌា ក្រុមហ៊ុនអង្ករឥណ្ឌាមួយ ឈប់ប្រើប្រាស់ឈ្មោះ និងរូបប្រាសាទអង្គរវត្តលើសំបកវេចខ្ចប់របស់ខ្លួន ក្រោយមានការតវ៉ាពីទូតកម្ពុជានៅឥណ្ឌា

ក្រុមហ៊ុន​ផលិតអង្ករ​ឥណ្ឌាមួយ​ឈ្មោះ Voyage India​ បានបញ្ឈប់​ការប្រើប្រាស់​ឈ្មោះ និងរូបប្រាសាទអង្គរវត្ត​នៅលើសម្បក​វេចខ្ចប់​របស់ខ្លួនហើយ​ ក្រោយពីមានការ​តវ៉ា​ពីក្រសួ​ងការបរទេសកម្ពុជា​។ តាមរយៈស្ថានទូត​របស់ខ្លួន​ប្រចាំនៅ​ប្រទេសឥណ្ឌា ​ក្រសួងការបរទេស​កម្ពុជា​ នៅថ្ងៃទី១២​ ខែកក្កដា​នេះ បានប្រាប់ ​ឲ្យតំណាង​របស់ខ្លួន​នៅទីនោះ ​ចាត់វិធានការ​ទៅលើក្រុមហ៊ុន​អង្ករឥណ្ឌា​ ដែលបានប្រើឈ្មោះ​ Angkor Wat Thai Hom Mali Jasmin Rice ​ចរាចរ​លក់អង្ករ​តាមអនឡាញ​ ដែលប្រើប្រាស់​រូបប្រាសាទ​អង្គរវត្ត​ ដោយពុំមានការ​អនុញ្ញាត​ពីអាជ្ញាធរ​មានសមត្ថកិច្ច​កម្ពុជា​។​

បើតាមក្រសួងការបរទេស ​ទង្វើរបស់​ក្រុមហ៊ុន​ឥណ្ឌានេះ ​បានប្រាសចាក​នឹងច្បាប់​ស្តីពីម៉ាកពាណិជ្ជនាម​ និងអំពើ​នៃការប្រកួតប្រជែង​មិនស្មោះត្រង់​ ព្រមទាំងរំលោភ​លើអនុសញ្ញាទី​ក្រុងប៉ារីស​ស្តីពីកិច្ចការពារ​កម្មសិទ្ធិ​ឧស្សាហកម្មផងដែរ។​ ជាមួយគ្នានេះ​ លោកឧកញ៉ា ហ៊ុន ឡាក់​ ប្រធានក្រុមប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវអង្ក​រកម្ពុជា បានសាទរ​ចំណាត់ការ​របស់រដ្ឋាភិបាល​ ដោយលោកបញ្ជាក់ថា​ ការដែលមានការ​រំលោភពាណិជ្ជនាម​ដោយគ្មានការ​អនុញ្ញាត​ដូច្នេះ ​ធ្វើឲ្យប៉ះពាល់​ដល់ការធ្វើ​ពាណិជ្ជកម្មអង្ករ​របស់​កម្ពុជា​៕ RFI

អត្ថបទទាក់ទង