ខ្មែរប៉ុស្ដិ៍ Close

មកទស្សនាសោភណភាពព្រះវិហារវត្តរាជបូណ៌ ទីអារាមដ៏ចំណាស់របស់ខេត្តសៀមរាប

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 50
មកទស្សនាសោភណភាពព្រះវិហារវត្តរាជបូណ៌ ទីអារាមដ៏ចំណាស់របស់ខេត្តសៀមរាប មកទស្សនាសោភណភាពព្រះវិហារវត្តរាជបូណ៌ ទីអារាមដ៏ចំណាស់របស់ខេត្តសៀមរាប

វត្តរាជបូណ៌ ស្ថិតនៅទិសខាងកើតនៃក្រុងសៀមរាប ជាវត្តដ៏ធំ និងជាទីចាប់អារម្មណ៍បំផុតក្នុងក្រុងសៀមរាប ហើយក៏ជាវត្តមួយក្នុងចំណោមវត្តដែលមានវ័យចំណាស់បំផុតក្នុងខេត្តទាំងមូល។ តាមឯកសារប្រវត្តិរបស់វត្តនេះគឺសាងសង់ឡើងក្នុងរវាងឆ្នាំ១៦៥០។

ព្រះវិហារបុរាណមួយនៃវត្តរាជបូណ៌ ត្រូវបានជួសជួល អភិរក្សដោយអាជ្ញាធរជាតិអប្សរាដែលរក្សាបាននូវទម្រង់ដើមទាំងស្រុង។ សំណង់មានលក្ខណៈស្ថាបត្យកម្មដ៏ល្អឯក មានអាយុកាលរាប់រយឆ្នាំ និងក្បូរក្បាច់រចនាបង្ហាញនូវស្នាដៃសិល្បៈខ្មែរពិតៗទាំងដំបូល តួព្រះវិហារ គ្រឹះ ហោជាង សន្លឹកទ្វារ សន្លឹកបង្អួច ព្រះពុទ្ធបដិមា បល្ល័ង្ក សសរ រូបគំនូរ ពណ៌ ព្រមទាំងក្នុងបរិវេណវត្តអារាមនេះ មានដើមឈើតូចធំ ផ្តល់ជាម្លប់ត្រឈឹងត្រឈៃក្រៃលែង៕

អត្ថបទទាក់ទង