ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៤៤៦នាក់ទៀត ខណៈអ្នកជំងឺជាសះស្បើយចំនួន ១៣០នាក់
ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៤៤៦នាក់បន្ថែមទៀត ខណៈអ្នកជំងឺចំនួន១៣០នាក់បានជាសះស្បើយ។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកឆ្លងទាំង៣០៣នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមាន៖
- រាជធានីភ្នំពេញ (331)
- កណ្ដាល (21)
- ព្រះសីហនុ (82)
- តាកែវ (5)
- កំពង់ស្ពឺ (2)
- ស្វាយរៀង (1)
- បន្ទាយមានជ័យ (1)
- បាត់ដំបង (1)
- កំពង់ចាម (1)
- ព្រៃវែង (1)
ចំពោះអ្នកជាសះស្បើយទាំង ១៣០នាក់វិញ មាន ៣នាក់ជាអ្នកដំណើរដូចចូលមកប្រទេសកម្ពុជា (មិនមែនជាពលករដែលមកពីប្រទេសថៃ) និង ១២៧នាក់ផ្សេងទៀត ជាករណីឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។
សូមជម្រាបថា គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៨១៩៣នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៧៦៤៨នាក់, អ្នកជាសះស្បើយចំនួន ២៩២៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៥២០៤នាក់, អ្នកស្លាប់ចំនួន ៥៩នាក់៕