ខ្មែរប៉ុស្ដិ៍ Close

ក្រសួងប្រៃសណីយ៍ ចេញសេចក្តីណែនាំ ស្តីពី វិធានការបង្កើនប្រសិទ្ធភាព និងពង្រឹងគុណភាពសេវាទូរគមនាគមន៍

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១ ឯកសារ 124
ក្រសួងប្រៃសណីយ៍ ចេញសេចក្តីណែនាំ ស្តីពី វិធានការបង្កើនប្រសិទ្ធភាព និងពង្រឹងគុណភាពសេវាទូរគមនាគមន៍ ក្រសួងប្រៃសណីយ៍ ចេញសេចក្តីណែនាំ ស្តីពី វិធានការបង្កើនប្រសិទ្ធភាព និងពង្រឹងគុណភាពសេវាទូរគមនាគមន៍

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំ ស្តីពី វិធានការបង្កើនប្រសិទ្ធភាព និងពង្រឹងគុណភាពសេវាទូរគមនាគមន៍។

ការចេញសេចក្ដីណែនាំនេះ ក្នុងគោលបំណងលើកកម្ពស់ ផលប្រយោជន៍សាធារណៈ និងការធ្វើអាជីវកម្ម ប្រកបដោយសុចរិតភាព និងការទទួលខុសត្រូវចំពោះសង្គម តាមរយៈការបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាទូរគមនាគមន៍ និងពង្រឹងគុណភាពសេវាទូរសព្ទចល័ត ក៏ដូចជាសេវាអ៊ីនធឺណិត។

ក្រសួងប្រៃសណីយ៍ បាននិងកំពុងខិតខំ បញ្ចប់ការរៀបចំលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធការពង្រឹងគុណភាពសេវាទូរគមនាគមន៍ ការពិន័យអន្តរការណ៍ និងទណ្ឌកម្ម ផ្សេងៗ ចំពោះប្រតិបត្តិករទូរគមនាគមន៍ ដែលមិនគោរពច្បាប់ស្តីពីទូរគមនាគមន៍ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងគោលការណ៍ នៃការផ្តល់សេវាប្រកប ដោយគុណភាព។

ទន្ទឹមនឹងនេះ ក្រសួងប្រៃសណីយ៍ បាននិងកំពុងវាស់ស្ទង់គុណភាព សេវាទូរគមនាគមន៍នៅតាមតំបន់នីមួយៗ ដើម្បីកំណត់ចំណុចខ្សោយ ឬបញ្ហានានា ពាក់ព័ន្ធ នឹងគុណភាពសេវា និងដាក់ចេញនូវវិធានការជាក់ស្តែង។ បន្ថែមលើនេះ ក្រសួងប្រៃសណីយ៍ នឹងតម្រូវឲ្យប្រតិបត្តិករទូរគមនាគមន៍វិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធចាំបាច់។

ក្រសួងប្រៃសណីយ៍ នឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីសម្របសម្រួលឲ្យមានប្រសិទ្ធភាពខ្ពស់។ ការងារទាំងអស់ខាងលើនេះ គឺជាសកម្មភាពអាទិភាពបំផុត នៃកម្មវិធីកំណែទម្រង់វិស័យ ទូរគមនាគមន៍របស់ក្រសួង៕

ខាងក្រោមនេះ ជាសេចក្ដីណែនាំ របស់ក្រសួងប្រៃសណីយ៍ ដែលមានខ្លឹមសារទាំងស្រុង៖

អត្ថបទទាក់ទង