ខ្មែរប៉ុស្ដិ៍ Close

មន្ទីរពេទ្យស្រ្តីនគរទេព នឹងប្រែក្លាយទៅជា មន្ទីរពេទ្យ ហ្លួងម៉ែបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលបញ្ចប់ការចរចាក្នុងការទិញ យកមន្ទីរពេទ្យនេះនាពេលខាងមុខ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 58
មន្ទីរពេទ្យស្រ្តីនគរទេព នឹងប្រែក្លាយទៅជា មន្ទីរពេទ្យ ហ្លួងម៉ែបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលបញ្ចប់ការចរចាក្នុងការទិញ យកមន្ទីរពេទ្យនេះនាពេលខាងមុខ មន្ទីរពេទ្យស្រ្តីនគរទេព នឹងប្រែក្លាយទៅជា មន្ទីរពេទ្យ ហ្លួងម៉ែបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលបញ្ចប់ការចរចាក្នុងការទិញ យកមន្ទីរពេទ្យនេះនាពេលខាងមុខ

អគារមន្ទីរពេទ្យដ៏ធំស្កឹមស្កៃដែលមានឈ្មោះថា មន្ទីរពេទ្យស្រ្តីនគរទេព នឹងត្រូវប្រែក្លាយ​ឈ្មោះ​ទៅជា «មន្ទីរពេទ្យហ្លួងម៉ែ» បន្ទាប់ពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់​ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាត​ប្រោសព្រះរាជទានតបតាមសេចក្តី​ក្រាបបង្គំទូលថ្វាយ នៃសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រសិទ្ធនាមមន្ទីរពេទ្យស្រ្តីនគរទេពទៅជា «មន្ទីរពេទ្យហ្លួងម៉ែ» បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បញ្ចប់ការចរចារក្នុងការទិញយកមន្ទីរពេទ្យនេះនាពេលខាងមុខ ហើយប្រែក្លាយទៅជាកន្លែងសម្រាប់ពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩ ។

សូមបញ្ជាក់ថា អង្គសម្តេចព្រះមហាក្សត្រី ព្រះវររជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ​ដ៏ខ្ពង់​ខ្ពស់បំផុត ព្រះអង្គតែងតែមានព្រះរាជតម្រិៈដង្ហែតាមជានិច្ចចំពោះព្រះរាជ​សកម្មភាព​ដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះវររាជបិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃយើង ដែលព្រះអង្គ​តែងតែមានព្រះរាជហឫទ័យទុកដាក់ខ្ពស់ចំពោះវិស័យសុខាភិបាល។

ជាមួយគ្នានេះ ព្រះអង្គ មានព្រះរាជហឫទ័យទុកដាក់ខ្ពស់ចំពោះបញ្ហាសុខភាព​របស់​បង​ប្អូ​នប្រជានុរាស្រ្តជាកូនចៅ តាមរយៈការប្រោសព្រះរាជទានព្រះរាជអំណោយជាព្រះរាជ​សមិទ្ធផលនានាជាច្រើនដែលបម្រើឱ្យវិស័យសុខាភិបាលទូទាំងព្រះរាជាណាចក្រកម្ពុជា និង​ប្រោសព្រះរាជទានព្រះរាជ​ទ្រព្យជូនដល់តាមបណ្តាមន្ទីរពេទ្យនានា ដើម្បីគាំទ្រដំណើរការ​ពិនិត្យព្យាបាលជូនដល់ប្រជានុ​រាស្រ្ត​ជាកូនចៅ ព្រមទាំងព្រះរាជសកម្មភាពជាច្រើនឥត​គណនា​ផ្សេងទៀត៕

អត្ថបទទាក់ទង