ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន សម្រេចបង្កើតគណៈកម្មាធិការជួសជុល ថែទាំមណ្ឌបព្រះបរមរូប «ព្រះករុណា ព្រះបរមរតនកោដ្ឋ»

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 139
សម្តេចតេជោ ហ៊ុន សែន សម្រេចបង្កើតគណៈកម្មាធិការជួសជុល ថែទាំមណ្ឌបព្រះបរមរូប «ព្រះករុណា ព្រះបរមរតនកោដ្ឋ» សម្តេចតេជោ ហ៊ុន សែន សម្រេចបង្កើតគណៈកម្មាធិការជួសជុល ថែទាំមណ្ឌបព្រះបរមរូប «ព្រះករុណា ព្រះបរមរតនកោដ្ឋ»

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចបង្កើតគណៈកម្មាធិការជួសជុល ថែទាំមណ្ឌបព្រះបរមរូប «ព្រះករុណា ព្រះបរមរតនកោដ្ឋ» ដែលមានទីតាំងស្ថិតនៅផ្នែកខាងកើតសួនច្បារវិមានឯករាជ្យ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងសេចក្តីសម្រេចនេះ មានប្រធាន អនុប្រធាន និងសមាជិកចំនួន ២៨រូប ដោយក្នុងនោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធានគណៈកម្មាធិការ និងមានអនុប្រធានចំនួន ៧រូបផងដែរ។

បើតាមសេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គណៈកម្មាធិការជួសជុល ថែទាំមណ្ឌបព្រះបរមរូប «ព្រះករុណា ព្រះបរមរតនកោដ្ឋ» មានតួនាទី និងភារកិច្ចដូចខាងក្រោម៖

  • លើកគម្រោងថែទាំ និងជួសជុលប្រចាំឆមាស ឬប្រចាំឆ្នាំ
  • រៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងតំបន់បរិវេណ មណ្ឌបព្រះបរមរូបចុះសិក្សា ត្រួតពិនិត្យ និងវាយតម្លៃ អំពីគុណភាពសំណង់មណ្ឌបព្រះបរមរូប និងបរិវេណជុំវិញ
  • រៀបចំផែនការតុបតែងលម្អ បំពាក់ភ្លើងបំភ្លឺ និងបន្ថែមសោភ័ណ្ឌភាព ក្នុងពិធីបុណ្យជាតិ និងអន្តរជាតិធំៗ
  • ដាក់កម្លាំងសន្តិសុខយាមប្រចាំការ និងក្រុមអនាម័យសម្ងាតជាប្រចាំ
  • រៀបចំរបាយការណ៍ប្រចាំឆ្នាំ ស្ដីពី វឌ្ឍនភាពការងារជួសជុលថែទាំមណ្ឌលព្រះបរមរូប គោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជូនជ្រាប និងផ្តល់អនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់
  • អនុវត្តភារកិច្ចផ្សេងទៀតតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន៕