ខ្មែរប៉ុស្ដិ៍ Close

អង្គការសុខភាពពិភពលោកអនុញ្ញាតឱ្យប្រើវ៉ាក់សាំង Johnson & Johnson

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 34
អង្គការសុខភាពពិភពលោកអនុញ្ញាតឱ្យប្រើវ៉ាក់សាំង Johnson & Johnson អង្គការសុខភាពពិភពលោកអនុញ្ញាតឱ្យប្រើវ៉ាក់សាំង Johnson & Johnson

អង្គការសុខភាពពិភពលោកបានប្រកាសឱ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួនអនុញ្ញាតឱ្យប្រើវ៉ាក់សាំង Johnson & Johnson សម្រាប់ការប្រើប្រាស់បន្ទាន់នៅទូទាំងពិភពលោក ដែលជាការបើកផ្លូវឱ្យវ៉ាក់សាំងនេះអាចត្រូវបានបញ្ជូនទៅឱ្យប្រទេសក្រីក្រនៅទូទាំងពិភពលោក តាមយន្តការ COVAX។

ការអនុញ្ញាតនេះ មានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនយ័តករឱសថនៃសហភាពអឺរ៉ុបអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងនេះ។ បើយោងទៅតាមសេចក្ដីថ្លែងការណ៍របស់អង្គការសុខភាពពិភពលោក វ៉ាក់សាំង Johnson & Johnson នឹងក្លាយជាវ៉ាក់សាំងដែលចាក់តែមួយដូសដំបូងបង្អស់ដែលត្រូវបានចុះបញ្ជីដោយទីភ្នាក់ងារសុខភាពអន្តរជាតិ។

លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកទទូចដល់រដ្ឋាភិបាលនិងក្រុមហ៊ុនទាំងអស់ «ឱ្យប្រើដំណោះស្រាយទាំងអស់តាមការចង់បានរបស់ពួកគេ ដើម្បីបង្កើនផលិតកម្ម និងដើម្បីឱ្យវ៉ាក់សាំងទាំងនោះក្លាយជាទំនិញសាធារណៈសកល»

អត្ថបទទាក់ទង