ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរខេត្តកំពង់ចាម ចុះដោះស្រាយបន្ទាន់ បញ្ហាទឹកសម្រាប់ស្រូវប្រាំងកសិករស្រុកចំនួន៣

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 43
អាជ្ញាធរខេត្តកំពង់ចាម ចុះដោះស្រាយបន្ទាន់ បញ្ហាទឹកសម្រាប់ស្រូវប្រាំងកសិករស្រុកចំនួន៣ អាជ្ញាធរខេត្តកំពង់ចាម ចុះដោះស្រាយបន្ទាន់ បញ្ហាទឹកសម្រាប់ស្រូវប្រាំងកសិករស្រុកចំនួន៣

លោក អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានដឹកនាំក្រុមការងារ មន្ទីរអង្គភាពពាក់ព័ន្ធ ចុះពិនិត្យ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីដោះស្រាយបញ្ហាទឹកជូនប្រជាពលរដ្ឋ បានបង្កបង្កើនផលស្រូវប្រាំងប្រមាណ ២.០០០ ហិកតា ក្នុងឃុំសូទិព្ធ ឃុំផ្តៅជុំ ឃុំព្រៃចារ ស្រុកជើងព្រៃ ឃុំព្រែកកុយ ស្រុកកងមាស និងឃុំច្បារអំពៅ ស្រុកបាធាយ ដើម្បីបានប្រើប្រាស់ និងបង្កបង្កើនផលក្នុងរដូវប្រាំងទាន់ពេលវេលា។

លោក ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា បន្ទាប់ពីទទួលបានរបាយការណ៍ពីអាជា្ញធរមូលដ្ឋាន និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងស្រុកជើងព្រៃ នាព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ ២០២១ ឯកឧត្តម បានដឹកនាំអភិបាលស្រុក និងមន្ទីរពាក់ព័ន្ធចុះពិនិត្យ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីដោះស្រាយបញ្ហាទឹកជូនប្រជាពលរដ្ឋបានបង្កបង្កើនផលស្រូវប្រាំងប្រមាណ ២.០០០ហិកតា ក្នុងឃុំសូទិព្ធ ឃុំផ្តៅជុំ ឃុំព្រៃចារ ស្រុកជើងព្រៃ ឃុំព្រែកកុយ ស្រុកកងមាស និងឃុំច្បារអំពៅ ស្រុកបាធាយ ដើម្បីបានប្រើប្រាស់ និងបង្កបង្កើនផលក្នុងរដូវប្រាំងទាន់ពេលវេលា។

លោកអភិបាលខេត្តបាន សម្រេចទម្លាក់កម្ពស់ទឹក១ម៉ែត្រ ក្នុងផ្ទៃបឹង ដោយយកចាប់ពីបឹងជ្រោយ ជាគោល ស្ថិតនៅក្នុងឃុំសូទិព្ធស្រុកជើងព្រៃ ព្រមទាំងកាយដី បើកមុខទឹកដាក់លូបន្ថែមចំនួន២ខ្សែ នៅចំណុចទំនប់អន្លង់ជ្រៃ និងកាយដីបើកមុខទឹក ដាក់លូ២ខ្សែបន្ថែមទៀត នៅទំនប់ស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ។ ជាមួយវិធានការ បន្ទាន់នេះ ក្រុមការងារជំនាញ និងគ្រឿងចក្របានធ្វើសកម្មភាពភ្លាមៗផងដែរ គិតមកដល់រសៀលថ្ងៃដដែលនេះ ការងារសម្រេចបានប្រមាណ៩០% ហើយ និងបញ្ចប់នៅព្រឹកថ្ងៃថ្ងៃទី២០ខែកុម្ភៈ ។

គូរបញ្ជាក់ផងដែរថា បន្ទាប់ពីការធ្វើសកម្មភាពឆ្លើយតបបន្ទាន់បែបនេះ ប្រជាពលរដ្ឋទាំង៥ឃុំ ក្នុងស្រុកទាំង៣ មានការសប្បាយរីករាយ សាទរជាមួយការដោះស្រាយរបស់អាជ្ញាធរ ដែលបានជួយពួកគាត់ ហើយគាត់ក៏បានចូលរួមសហការជាមួយអាជ្ញាធរដើម្បីពន្លឿនការងារនេះផងដែរ៕

អត្ថបទទាក់ទង