ខ្មែរប៉ុស្ដិ៍ Close

ការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុបឆ្នាំ២០២១ របស់អាស៊ាន បង្ហាញសុទិដ្ឋិនិយមយ៉ាងប្រយ័ត្នប្រយែង ចំពោះផលប៉ះពាល់នៃជម្ងឺកូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 38
ការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុបឆ្នាំ២០២១ របស់អាស៊ាន បង្ហាញសុទិដ្ឋិនិយមយ៉ាងប្រយ័ត្នប្រយែង ចំពោះផលប៉ះពាល់នៃជម្ងឺកូវីដ-១៩ ការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុបឆ្នាំ២០២១ របស់អាស៊ាន បង្ហាញសុទិដ្ឋិនិយមយ៉ាងប្រយ័ត្នប្រយែង ចំពោះផលប៉ះពាល់នៃជម្ងឺកូវីដ-១៩

បណ្តាប្រទេសសេដ្ឋកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំនេះមានគោលបំណងទូលំទូលាយដើម្បីជួយបង្កើនសន្ទុះកំណើនសេដ្ឋកិច្ចឡើងវិញ ដូចអ្វីដែលពួកគេធ្លាប់បានធ្វើមុនពេលការរីករាលដាលនៃជម្ងឺ COVID-19 ដែលបានធ្លាក់ចុះជាប្រវត្តិសាស្ត្រក្នុងឆ្នាំ២០២០។ ទោះបីជាយ៉ាងណាក៏ដោយ ក្រឡេកមើលការព្យាករណ៍ដំបូងនៅជុំវិញតំបន់នេះ គឺបង្ហាញពីសេណារីយ៉ូជាច្រើន ខណៈដែលហានិភ័យនៅតែបន្តកើតឡើង។

កាលពីថ្ងៃច័ន្ទ ប្រទេសសឹង្ហបុរីបានរក្សាការព្យាកររបស់ខ្លួនអំពីកំណើនផលិតផលក្នុងស្រុកសរុបពី៤% ទៅ៦% សម្រាប់ឆ្នាំ២០២១ គឺមិនមានអ្វីផ្លាស់ប្តូរពីការប៉ាន់ស្មានរបស់ខ្លួនកាលពីខែវិច្ឆិកាទេ។ ការធ្លាក់ចុះប្រចាំឆ្នាំរបស់ប្រទេសនេះចំនួន៥,៤% ដោយផ្អែកលើការធ្លាក់ចុះ២,៤% ក្នុងត្រីមាសទី៤ កាលពីឆ្នាំ២០២០ គឺវាមានភាពប្រសើរឡើងពីការធ្លាក់ចុះ៣,៨% ក្នុងត្រីមាសដំបូងដែលបានប្រកាសកាលពីខែមករា។

ប្រទេសសឹង្ហបុរីមានវីរុសកូរ៉ូណានេះភាគច្រើនស្ថិតក្រោមការគ្រប់គ្រង និងមានគោលបំណងចាក់វ៉ាក់សាំងការពារមនុស្សពេញវ័យទាំងអស់នៅត្រឹមខែកញ្ញា។ ការកើនឡើងបន្តិចបន្តួចនៃការនាំចេញគ្រឿងអេឡិចត្រូនិកនាពេលថ្មីៗនេះគឺជាសញ្ញាវិជ្ជមានមួយផ្សេងទៀត ទោះបីជាការរឹតបន្តឹងការធ្វើដំណើរបានអូសបន្លាយពេលជាយូរ ដែលកំពុងតែធ្វើឱ្យប៉ះពាល់ដល់មជ្ឈមណ្ឌលសេដ្ឋកិច្ចមួយនេះក៏ដោយ។

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទថា «នៅពេលដែលប្រទេសសេដ្ឋកិច្ចខាងក្រៅសំខាន់ៗមានការវិវត្តជាវិជ្ជមាននោះ គឺវាបានផ្តល់ផលអវិជ្ជមាន ទស្សនវិស័យនៃតម្រូវការខាងក្រៅរបស់ប្រទេសសឹង្ហបុរីនៅតែមានចំនួនប្រហាក់ប្រហែលគ្នា បើប្រៀបធៀបកាលពីបីខែមុន»

ទស្សនវិស័យរបស់ប្រទេសសឹង្ហបុរី គឺមានលក្ខណៈសម្បូរបែបច្រើនជាងគេនៅក្នុងតំបន់នេះ។ ការនាំចេញទំនិញប្រើប្រាស់ជាចំណុចវិជ្ជមាន កាផលិតវ៉ាក់សាំងជោគជ័យគឺមានសារៈសំខាន់ណាស់សម្រាប់ស្តារសកម្មភាពសេដ្ឋកិច្ចឡើងវិញ រួមទាំងវិស័យទេសចរណ៍ដែលជាឧស្សាហកម្មស្នូលសម្រាប់ប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ក្នុងចំណោមអ្នកធ្វើគោលនយោបាយ និងអ្នកវិភាគនៅជុំវិញតំបន់នេះ សុទិដ្ឋិនិយមត្រូវបានលាយបញ្ចូលគ្នាជាមួយនឹងការប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយនេះ។

ប្រទេសឥណ្ឌូណេស៊ីរំពឹងថា ផលិតផលក្នុងស្រុកសរុបនឹងកើនឡើងក្នុងចន្លោះពី៤,៥% ទៅ៥,៥% នៅឆ្នាំនេះបន្ទាប់ពីការធ្លាក់ចុះ២,១% ក្នុងឆ្នាំ២០២០។ កាលពីខែមករា ប្រទេសនេះបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដ៏ធំមួយដែលមានគោលបំណងការពារប្រជាជនចំនួន១៨១ លាននាក់ដែលស្មើនឹង៧០% នៃចំនួនប្រជាជនសរុបរបស់ខ្លួននៅត្រឹមខែមីនា ឆ្នាំ២០២២។

ដូចគ្នានេះដែរ ប្រទេសហ្វីលីពីនព្យាករណ៍ថា កំណើនសេដ្ឋកិច្ចនឹងកើនឡើងពី៦,៥% ទៅ៧,៥% សម្រាប់ឆ្នាំនេះ ធៀបនឹងការធ្លាក់ចុះ៩,៥% នៅឆ្នាំ២០២០ នៅពេលដែលសេដ្ឋកិច្ចបើកទ្វារឡើងវិញ និងមានការចាប់ផ្តើមចាក់វ៉ាក់សាំងការពារនោះ។

យុទ្ធនាការចាក់ថ្នាំបង្ការបង្កជាឧបសគ្គដល់ផ្នែកដឹកជញ្ជូន ជាពិសេសនៅក្នុងប្រទេសមួយដែលមានប្រជុំកោះដ៏ច្រើនដូចជាឥណ្ឌូណេស៊ីដែរ។ ធនាគារ United Overseas របស់ប្រទេសសឹង្ហបុរីបានកត់សម្គាល់ថា កំណើនផលិតផលក្នុងស្រុកសរុបឆ្នាំ២០២១ របស់ឥណ្ឌូណេស៊ីត្រូវបានកំណត់ត្រឹម២%។

ប្រទេសថៃកាលពីថ្ងៃច័ន្ទបានបន្ថយចក្ខុវិស័យរបស់ខ្លួន ដោយពិនិត្យឡើងវិញនូវការព្យាករណ៍នៅឆ្នាំ២០២១ ធ្លាក់ចុះពី២,៥% ទៅ៣,៥% ធៀបនឹងការព្យាករណ៍៣,៥% ទៅ៤,៥% នៅក្នុងខែវិច្ឆិកា។ ការរឹតត្បិតលើវិស័យទេសចរណ៍ពិភពលោកបានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់គោលដៅរមណីយដ្ឋានមួយចំនួនដែលមានប្រជាប្រិយ។

លោក Danucha Pichayanan អគ្គលេខាធិការនៃការិយាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ (Office of the National Economic and Social Development Council) បាននិយាយថា ទេសចរណ៍របស់ប្រទេសថៃត្រូវបានគេរំពឹងថា នឹងងើបឡើងវិញនៅត្រីមាសទី៤ ឆ្នាំ២០២១ ។ គាត់បាននិយាយថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះអាស្រ័យលើប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងការពារវីរុសកូរ៉ូណា ហើយគាត់បន្ថែមទៀតថា ស្ថេរភាពនយោបាយក៏មានសារៈសំខាន់ផងដែរសម្រាប់ទាក់ទាញការវិនិយោគបរទេស។

នៅប្រទេសម៉ាឡេស៊ីដែលស្ថិតក្នុងស្ថានភាពដាក់ប្រទេសក្នុងគ្រាអាសន្នដដែលនោះ ធនាគារកណ្តាលមិនបានបង្ហាញពីការព្យាករណ៍កំណើនសេដ្ឋកិច្ចឆ្នាំ២០២១ ទេ នៅពេលដែលខ្លួនបានប្រកាសកាលពីសប្តាហ៍មុនថា ផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះ៥,៦% កាលពីឆ្នាំ២០២០។

មេដឹកនាំដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចរីកចម្រើននៅតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០២១ អាចជាប្រទេសវៀតណាម។ ប្រទេសនេះបានគ្រប់គ្រងកំណើនសេដ្ឋកិច្ច២,៩% កាលពីឆ្នាំមុន ដោយសារភាពជោគជ័យរបស់ខ្លួនក្នុងការទប់ស្កាត់វីរុសនេះបាន រួមជាមួយនឹងការនាំចេញនូវគ្រឿងអេឡិចត្រូនិច និងផលិតផលប្រើប្រាស់ផ្សេងទៀត។ តាមរបាយការណ៍របស់ទីក្រុងហាណូយបានកំណត់គោលដៅកំណើនសេដ្ឋកិច្ចឱ្យឡើងដល់៦,៥% នៅឆ្នាំនេះ៕ Nikkei Asia

អត្ថបទទាក់ទង