ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានកូវីដ-១៩ ៤នាក់បន្ថែមទៀតកាលពីថ្ងៃអាទិត្យម្សិលមិញ និងពុំមានអ្នកជាសះស្បើយនោះទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៩ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 20
ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានកូវីដ-១៩ ៤នាក់បន្ថែមទៀតកាលពីថ្ងៃអាទិត្យម្សិលមិញ និងពុំមានអ្នកជាសះស្បើយនោះទេ ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានកូវីដ-១៩ ៤នាក់បន្ថែមទៀតកាលពីថ្ងៃអាទិត្យម្សិលមិញ និងពុំមានអ្នកជាសះស្បើយនោះទេ

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ថាខ្លួនបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន៤នាក់បន្ថែមទៀត ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» ។ ស្របពេលជាមួយគ្នានេះដែរ ក្រសួងក៏បានបញ្ជាក់ថា មិនមានអ្នកជាសះស្បើយថ្មីនោះទេ។

បើតាមក្រសួងសុខាភិបាល អ្នកដែលរកឃើញមានវិជ្ជមានកូវីដ-១៩ ទាំង៤នាក់នោះ  ហើយដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» រួមមាន៖

  1. បុរសជនជាតិខ្មែរ ឈ្មោះ អិត កុម៉ាល អាយុ ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ជាអ្នកដែលបានទៅហាង Zando បឹងកេងកង កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ
  2. បុរសជនជាតិខ្មែរ ឈ្មោះ សន សាន់បញ្ញរិទ្ធ អាយុ ២០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ជាបុគ្គលិកហាងលក់ស្បែកជើង និងកាបូបឈ្មោះ Pedro ផ្លូវព្រះសីហនុ
  3. ស្ត្រីជនជាតិខ្មែរ ឈ្មោះ ឡុង សុខនី អាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល ជាបុគ្គលិកហាងលក់ស្បែកជើង និងកាបូបឈ្មោះ Pedro ផ្លូវព្រះសីហនុ
  4. បុរសជនជាតិខ្មែរ ទៅ គឹមហាក់ អាយុ ២៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចូលទៅហាង Pedro ផ្លូវព្រះសីហនុ ហើយជាអ្នកដែលបានប៉ះពាល់ជាមួយអ្នកជំងឺ ឈ្មោះ ញិល សុខកូឡា។

សូមជម្រាបថា គិតត្រឹមម៉ោង ៧៖០០ព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុប៣៥៤នាក់ (ស្ត្រី ៨៣នាក់ និងបុរស ២៧១នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៧នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៤៧នាក់ ៕

សូមអាននូវសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង