ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវ ៣៨ខ្សែនៅក្រុងសៀមរាប

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 54
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវ ៣៨ខ្សែនៅក្រុងសៀមរាប ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវ ៣៨ខ្សែនៅក្រុងសៀមរាប

(សៀមរាប)៖ ដែនដីអតីតរាជធានីដ៏ល្បាញល្បីនៃអាណាចក្រអង្គរ ទទួលបានសមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រក្នុងយុគសម័យ នៃការដឹកនាំរបស់តេជោ សែន បន្ទាប់ពីដែនដីអតីតរាជធានី ល្បាញល្បីមួយនេះ ត្រូវបានចុះអន់ថយ និងដួលរលំទៅក្រោយព្រះបាទជ័យវរ្ម័នទី៧ យាងសោយទិវង្គត់ក្នុងឆ្នាំ១២១៩។

សមិទ្ធផលថ្មីនេះស្ថិតក្នុងយុគសម័យ នៃសុខសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នេះគឺផ្លូវតូចធំរហូតដល់ទៅ៣៨ខ្សែ។ ពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវទាំង៣៨ខ្សែនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងប្រមាណមួយម៉ោង៖

  1. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កូវីដ-១៩ បានរារាំងដល់ការរៀបចំកម្មវិធីសាងសង់ផ្លូវ តែមិនអាចរារាំងការសាងសង់ផ្លូវទាំង៣៨ខ្សែ នៅសៀមរាបនោះឡើយ។
  2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចសម្រេចកែលម្អមាត់ស្ទឹងសៀមរាបប្រវែង ៨៤៤០ម៉ែត្រ ដើម្បីលើកសោភ័ណភាព និងសម្រួលការលេងកម្សាន្តរបស់ប្រជាពលរដ្ឋ។
  3. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សៀមរាប ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ មានសណ្ឋាគារ ផ្ទះសំណាក់ល្អៗ តែផ្លូវមិនឆ្លើយតបនឹងទីក្រុងទេសចរណ៍នេះទេ។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រោះតែបែបនេះហើយ ទើបសម្តេចសម្រេចទម្លាក់ថវិកាមកសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅសៀមរាប។
  5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលនេះខេត្តសៀមរាប មានទាំងផ្លូវ លូ ប្រឡាយ សម្រាប់ទឹកស្អុយ សម្រាប់ទឹកភ្លៀង មានបណ្តាញទឹក មានទាំងកាមេរាសុវត្ថិភាព ដែលនឹងក្លាយជាទីក្រុងទេសចរណ៍ដ៏ល្បាញល្បី និងសមនឹងនាមជាដែនដីអាណាចក្រអង្គរ។
  6. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើសិនកូវីដ-១៩ បញ្ចប់នៅឆ្នាំ២០២២ ឬមានការថមថយទៅវិញ សម្តេចនឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ហើយគេនឹងបានឃើញផ្លូវស្អាតនៅសៀមរាប។
  7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងកូវីដ-១៩ មិនអាចរារាំងការអភិវឌ្ឍរបស់កម្ពុជាបាននោះឡើយ។
  8. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលនៅព្រះសីហនុ និងសៀមរាប គឺជាការដោះស្រាយបញ្ហាបច្ចុប្បន្នផង និងជំរុញដល់កំណើនសេដ្ឋកិច្ចនាពេលខាងមុខផងដែរ។
  9. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ផ្លូវនឹងត្រូវធ្វើគ្រប់ខេត្តទាំងអស់ គ្រាន់តែមុន និងក្រោយប៉ុណ្ណោះ។
  10. សម្តេចតេជោ ហ៊ុន សែន បានហៅព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ-១៩ថ្មីនេះថា «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា»។
  11. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រតិបត្តិការទប់ស្កាត់កូវីដ-១៩ បានធ្វើលឿន ហើយក្នុងទ្រង់ទ្រាយធំ តែកន្លែងខ្លះមិនទាន់លឿននៅឡើយទេ។
  12. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកធ្វើតេស្តពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» នៅទូទាំងប្រទេស មានចំនួន ៣,៣៣២សំណាក មកពី៧ខេត្ត។
  13. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មនុស្ស១៤នាក់ហើយ បានរកឃើញវិជ្ជមានកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»
  14. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រតិបត្តិការរុករកជំងឺកូវីដ-១៩ ត្រូវធ្វើក្នុងល្បឿនលឿន និងទ្រង់ទ្រាយធំ។
  15. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងវេលានេះមិនមែនជាពេលទម្លាក់កំហុស ឬបន្ទោសគ្នានោះទេ តែជាពេលត្រូវរួមសាមគ្គីគ្នា ដើម្បីប្រយុទ្ធជំងឺកូវីដ-១៩។
  16. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងបានប្រយុទ្ធជាមួយកូវីដ-១៩ រយៈពេល ១១ខែរួចមកហើយ លើសមរភូមិចំនួន៣ គឺទប់ស្កាត់ការនាំចូល, ការពារកុំឱ្យឆ្លងចូលសហគមន៍ និងព្យាបាលឱ្យជា។
  17. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី៣០ ខែវិច្ឆិកា នេះ សំណាកជាង២ពាន់ករណីទៀត នឹងត្រូវយក ដើម្បីពិនិត្យរកជំងឺកូវីដ-១៩។
  18. សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវសូមឱ្យអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» នាំគ្នាធ្វើតេស្ត និងធ្វើចត្តាឡីស័ក ប្រសើរជាការគិតថាខ្លួនមិនមានជំងឺកូវីដ-១៩។
  19. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តំណាងរាស្ត្រដែលធ្លាប់កើតជំងឺកូវីដ-១៩ ហើយព្យាបាលជានោះ ពេលនេះរើឡើងវិញ។
  20. សម្តេចតេជោ ហ៊ុន សែន បានបញ្ជាដល់គ្រប់ខេត្តទាំងអស់ ពិនិត្យរៀបចំកន្លែងធ្វើមជ្ឈមណ្ឌលចត្តាឡីស័ក។
  21. សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ប្រជាពលរដ្ឋកំពុងយកចិត្តទុកដាក់ និងតាមដានស្តាប់ប្រសាសន៍សម្តេចតេជោ ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»។
  22. សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការសិក្សាឆ្នាំ២០១៩-២០២០ បានបិទបញ្ចប់ហើយ។ សិស្សទូទាំងប្រទេសសម្រាក ហើយការបើកបវេសនកាលឡើងវិញនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។
  23. សម្តេចតេជោ ហ៊ុន សែន រំពឹងថា ពលរដ្ឋខ្មែរទាំងអស់នឹងចូលរួមសហគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយអាចយកឈ្នះលើព្រឹត្តិការណ៍នេះ។
  24. សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យចូលរួមអនុវត្តន៍វិធានការការពារជំងឺកូវីដ-១៩ កាត់បន្ថយការជួបជុំ ប្រមូលផ្តុំ និងចេញក្រៅផ្ទះ។ បើសង្ស័យកុំប៉ះពាល់គ្រួសារ ហើយប្រញាប់ធ្វើតេស្ត។
  25. សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកធ្វើចត្តាឡីស័ក សូមធ្វើឱ្យបានខ្ជាប់ខ្ជួន និងស្នើអាជ្ញាធរជួយតាមដានអ្នកកំពុងធ្វើចត្តាឡីស័ក។
  26. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិកាសម្រាប់ដោះស្រាយបញ្ហាកូវីដ-១៩ បានធ្លាក់ចូលធនាគារប្រមាណ ៣៧ពាន់លានរៀលហើយ។ សម្តេចស្នើក្រសួងសុខាភិបាល ទម្លាក់ថវិកាទៅតាមខេត្តពាក់ព័ន្ធដើម្បីដោះស្រាយ។
  27. សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំក្រសួងសុខាភិបាលចាត់ចែងអាហារហូបចុកដល់អ្នកកំពុងធ្វើចត្តាឡីស័កផងដែរ។
  28. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រហែលមានតែនៅស្រុកខ្មែរទេ ដែលអ្នកធ្វើចត្តាឡីស័ក ទទួលបានការឧបត្ថម្ភស្បៀងអាហារ។
  29. សម្តេចតេជោ ហ៊ុន សែន បានហៅព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» គឺជាការបាត់ដានជំងឺកូវីដ-១៩ ជាករណីបាត់ដាន និងនាំដល់មហន្តរាយបើទើបស្កាត់មិនទាន់ទេ។
  30. សម្តេចតេជោ ហ៊ុន សែន បានកំណត់ពេលវេលា ១៥ថ្ងៃ ក្នុងការប្រយុទ្ធជាមួយកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»។
  31. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីឱ្យប្រយុទ្ធបានជោគជ័យក្នុងរយៈពេល ១៥ថ្ងៃនេះ មិនអាចពឹងតែលើរាជរដ្ឋាភិបាល និងអាជ្ញាធរនោះទេ គឺត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ។
  32. សម្តេចតេជោ ហ៊ុន សែន បានសម្រេចលុបចោលកម្មវិធីតភ្ជាប់ស្ពានស្ទឹងត្រង់-ក្រូចឆ្មា នៅថ្ងៃទី៧ ខែធ្នូ ខាងមុខនេះ។
  33. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មនុស្សនៅលើពិភពលោកស្អប់កូវីដ-១៩ តែកូវីដ-១៩ វាមិនស្អប់ ហើយស្រឡាញ់មនុស្សថែមទៀតផង។
  34. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីប្រយុទ្ធជាមួយកូវីដ-១៩ ត្រូវធ្វើជាអ្នកខ្លាច និងជាអ្នកចុះចាញ់វា តែមិនត្រូវតក់ស្លុត ឬស្លន់ស្លោនោះឡើយ។
  35. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលជោគជ័យគេដណ្តើមយក តែពេលមានបញ្ហាគេទម្លាក់កំហុសរាជរដ្ឋាភិបាល។
  36. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេរោគដែលរកឃើញក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» នេះ ជាប្រភេទមេរោគខ្លាំង ដែលត្រូវប្រើថ្នាំខ្លាំង។
  37. សម្តេចតេជោ ហ៊ុន សែន ប្រកាសរៀបចំការផ្សាយផ្ទាល់ចេញពីគេហដ្ឋានតាមទូរទស្សន៍ជាតិ ពាក់ព័ន្ធប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
  38. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមប្រឆាំងជំងឺកូវីដ-១៩ មានវិសាលភាពធំធេងជាងសង្គ្រាមទល់ដែន។
  39. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្លៃធ្វើតេស្ត និងព្យាបាលជំងឺកូវីដ-១៩ សម្រាប់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ជាបន្ទុករបស់រាជរដ្ឋាភិបាល។
  40. សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង៨៖៤៣នាទីព្រឹកថ្ងៃដដែល៕

អត្ថបទទាក់ទង