ខ្មែរប៉ុស្ដិ៍ Close

ក្រសួងអប់រំ សម្រេចផ្អាកដំណើរការសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ព័ត៌មានទូទៅ 136
ក្រសួងអប់រំ សម្រេចផ្អាកដំណើរការសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ រូបភាព ដើមអំពិល

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងសម្រេចផ្អាកដំណើរការ សាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ការផ្អាកនេះ ដោយសារជាប់ពាក់ព័ន្ធករណី កូវីដ-១៩ ជាមួយក្រុមគ្រួសារលោកអគ្គនាយកពន្ធនាគារ ឆែម សាវុធ ដែលរកឃើញវិជ្ជមានកូវីដ-១៩។

ជាមួយគ្នានេះ ក្រសួងអប់រំ អនុញ្ញាតឲ្យគ្រឹះស្ថានសិក្សានេះ ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិកត្រូនិក៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹង របស់ក្រសួងអប់រំ យុវជន និងកីឡា៖

អត្ថបទទាក់ទង