ខ្មែរប៉ុស្ដិ៍ Close

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងដីកាបង្គាប់ឲ្យចាប់ខ្លួន ជនត្រូវចោទចំនួន ០៩រូប

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ព័ត៌មានទូទៅ 40
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងដីកាបង្គាប់ឲ្យចាប់ខ្លួន ជនត្រូវចោទចំនួន ០៩រូប សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងដីកាបង្គាប់ឲ្យចាប់ខ្លួន ជនត្រូវចោទចំនួន ០៩រូប

អ្នកនាំពាក្យសាលាដំបូងរាជ​ ធានីភ្នំពេញបានចេញដីកាបង្គាប់ឲ្យចាប់​ខ្លួនជនត្រូវចោទចំនួន ០៩រូបរួមមាន៖​ សម រង្ស៊ី, អេង ឆៃអ៊ាង, មូរ សុខហួរ, អ៊ូ ច័ន្ទឫទ្ធិ, ហូរ វ៉ាន់, ឡុង រឺ, ម៉ែន សុថាវរិន្រ្ទ, ជូឡុង សូមួរ៉ា និងឈ្មោះ​ នុត រំដួល​ ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វេីរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាល។

នេះបេីយោងតាមសេចក្តីប្រកាស​ ព័ត៌មានរបស់អ្នកនាំ​ពាក្យសាលាដំបូង​ រាជធានីភ្នំពេញ​ភ្នំពេញ អោយដឹងនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩​ ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ​ បានបញ្ជាក់ថា ដីកាបង្គាប់ឲ្យចាប់ខ្លួនខាងលើ ត្រូវបានបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីអនុវត្តស្របតាម​ច្បាប់ និងនីតិវិធីជាធរមាន។

ចំពោះជនត្រូវចោទទាំង០៩រូបនេះ ត្រូវបានអយ្យការអមសាលាដំបូងរាជធានី​ ភ្នំពេញចោទប្រកាន់នៅក្នុងសំណុំ​ រឿងព្រហ្មទណ្ឌលេខ ៦៥៣៦ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ពីបទ ឧបឃាត ដោយយោងតាមមាត្រា២៧ និងមាត្រា ៤៥១ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជា​ ណាចក្រកម្ពុជា ពាក់ព័ន្ធនឹងអង្គហេតុនៃ «ការប៉ុនប៉ងធ្វេីរដ្ឋប្រហារ” ផ្ដលរំលំរាជ​ រដ្ឋាភិបាលនៃព្រះរាជា​ ណាចក្រកម្ពុជា ក្រោមឧបាយកលជា «ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្សី” ដោយមានការអំពាវនាវ និងប្រើថវិកាប៉ុនប៉ងបង្កើតកងកម្លាំងឧទ្ទាមប្រដាប់អាវុធខុសច្បាប់ ដើម្បីចូលរួមអនុវត្តផែនការនេះ​ ៕

អត្ថបទទាក់ទង