ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញទៅខេត្តសៀមរាបដើម្បីបើកការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប បន្ទាប់ពីចប់ការធ្វើចត្តាឡីស័ក ១៤ថ្ងៃ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ព័ត៌មានទូទៅ 50
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញទៅខេត្តសៀមរាបដើម្បីបើកការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប បន្ទាប់ពីចប់ការធ្វើចត្តាឡីស័ក ១៤ថ្ងៃ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញទៅខេត្តសៀមរាបដើម្បីបើកការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប បន្ទាប់ពីចប់ការធ្វើចត្តាឡីស័ក ១៤ថ្ងៃ

ការបើកការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប គ្រោងបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការបើការដ្ឋានសាងសងផ្លូវនេះបានលើកពេលម្តងហើយដោយសារលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវធ្វើចត្តាឡីស័កក្រោយមាននការផ្ទុះឡើងនូវព្រឹត្តការណ៍៣វិច្ឆិកា។ ព្រឹត្តិការណ៍៣វិច្ឆិកា លោក ហ៊ុន សែននិងមន្រ្តីជាង១ពាន់នាក់បានធ្វើចត្តាឡីស័កនៅគេហដ្ឋាន និងនៅសណ្ឋាគារដើម្បីបង្ការ ហានិភ័យនៃការឆ្លងរាលដាលជំងឺកូវី-១៩ ក្រោយដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តីការបរទេសហុងគ្រី មកកម្ពុជាកាលពីថ្ងៃទី៣វិចិ្ឆកា ហើយដែលបានរកឃើញថាមានវីរុសកូវីដ-១៩នោះ។ ការធ្វើចត្តាឡីស័ក នៅគេហដ្ឋានបានធ្វើឱ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនបានចូលកម្មវិធីជាច្រើនរួមទំាងពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងកិច្ចប្រជុំអាស៊ានជាដើម។

នៅពេលចុះពិនិត្យគម្រោងស្ថាបនាផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាបមុនការបើកការដ្ឋានសាងសង់ នៅថ្ងៃ១៥ ខែវិច្ឆិកា លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាការដ្ឋានបើកដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅថ្ងៃទី៣០ ខែវិច្ឆិកា ខាងមុខនេះ នឹងប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជួន ក្រុមការងារក្រសួង បានកំពុងធ្វើការចុះពិនិត្យតាមដានលើលក្ខណៈបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ នេះ ដើម្បីឱ្យអង្គភាពសាងសង់អនុវត្តតាមលក្ខខណ្ឌតម្រូវនៃស្តង់ដាបច្ចេកទេស ធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាល។ គ្រឿងចក្រ និងសម្ភារៈនានាបានដឹកដល់ដ្ឋានអស់ហើយក្នុងការត្រៀមលក្ខណៈដំណើរការសាងសង់ដោយរងចំាថ្ងៃបើកការដ្ឋានជាផ្លូវការប៉ុណ្ណោះ៕

អត្ថបទទាក់ទង