ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន ម៉ាណែត បន្តជួបពិភាក្សាការងារជាមួយអគ្គបញ្ជាការនៃកងស្វ័យការពារជប៉ុន និងមេបញ្ជាការកងទ័ពជើងគោក នៃកងស្វ័យការពារជប៉ុន

ដោយ៖ ព្រហ្ម សុវណ្ណ ​​ | ថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 82
លោក ហ៊ុន ម៉ាណែត បន្តជួបពិភាក្សាការងារជាមួយអគ្គបញ្ជាការនៃកងស្វ័យការពារជប៉ុន និងមេបញ្ជាការកងទ័ពជើងគោក នៃកងស្វ័យការពារជប៉ុន លោក ហ៊ុន ម៉ាណែត បន្តជួបពិភាក្សាការងារជាមួយអគ្គបណ្ជាការនៃកងស្វ័យការពារជប៉ុន និងមេបញ្ជាការកងទ័ពជើងគោក នៃកងស្វ័យការពារជប៉ុន

បន្ទាប់ពីជូបសម្តែងការគួរសមជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន នារសៀល ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨ ដដែលនេះ លោក ហ៊ុន ម៉ាណែត បានបន្តជួបពិភាក្សាការងារជាមួយឯកឧត្តមឧត្តមនាវី កាតស៊ូតូស៊ី កាវ៉ាណូ (Katsutoshi Kawano) នាយសេនាធិការចម្រុះ នៃកងស្វ័យការពារជប៉ុន លោកឧត្តមសេនីយ៌ កុហ្ស៊ី យ៉ាម៉ាសាគី (Koji Yamasaki) នាយសេនាធិការកងទ័ពជើងគោក នៃកងស្វ័យការពារជប៉ុន ក្នុងជំនួបពីរដាច់ដោយឡែកពីគ្នា ។

ក្នុងជំនួបនេះភាគីទាំងពីរបានចែករំលែកបទពិសោធន៏គ្នាទៅវិញទៅមកពាក់ព័ន្ធនឹងវិស័យការពារជាតិ ជាពិសេសសកម្មភាពចូលរួមប្រតិបត្តការរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ និងក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធារវាងប្រទេសទាំងពីរផងដែរ។

 

អត្ថបទទាក់ទង