ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះទៅកាន់តំបន់ដែលពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ (គោលដៅទី២)

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 34
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះទៅកាន់តំបន់ដែលពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ (គោលដៅទី២) ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះទៅកាន់តំបន់ដែលពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ (គោលដៅទី២)

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចុះទៅកាន់តំបន់ដែលបងប្អូនប្រជាពលរដ្ឋទទួលរង គ្រោះ ដោយសារ ជំនន់ទឹកភ្លៀង ក្នុង ខណ្ឌដង្កោ រាជធានី ភ្នំពេញ។

នៅក្នុងឱកាសចុះក្នុងគោលដៅទី២នោះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍សំខាន់ដូចខាងក្រោម៖

  1. សម្ដេចតេជោ ហ៊ុន សែន កំពុងថ្លែងសារទៅកាន់ប្រជាពលរដ្ឋ ដែលត្រូវជម្លៀសចេញពីតំបន់ព្រែកជ្រៃ ដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត
  2. សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ឲ្យតែគ្រោះមហន្ដរាយមិនដែលស្រួលនោះទេ គឺលំបាកទាំងអស់ សំខាន់ត្រូវរួបរួមគ្នាជាកម្លាំងតែមួយ ដើម្បីធ្វើសកម្មភាពព្រមគ្នា
  3. សម្ដេចតេជោ ហ៊ុន សែន រំលឹកពាក្យបីឃ្លាថា យើងត្រូវខិតខំរួមគ្នាយកឈ្នះកូវីដ-១៩ ឲ្យខាងតែបាន, ត្រូវរួមគ្នាដើម្បីយកឈ្នះលើគ្រោះទឹកជំនន់ គ្រោះមហន្ដរាយ ដែលកំពុងមាន, យើងត្រូវរួមគ្នាស្ដារឡើងវិញ ក្រោយជំនន់ និងក្រោយកូវីដ-១៩
  4. សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ម្ដងទៀតថា កូវីដ-១៩ អាចបំផ្លាញយើងបាន តែមិនអាចសម្លាប់យើងទេ ហើយទឹកជំនន់ក៏ដូចគ្នា អាចបំផ្លាញយើង តែមិនអាចសម្លាប់យើងបានឡើយ
  5. សម្ដេចតេជោនាយករដ្ឋមន្ដ្រី លើកឡើងថា ផលដំណាំខូចខាតហើយនៅពេលនេះ ប៉ុន្ដែទាមទារឲ្យស្ដារឡើងវិញ ក្រោយស្ថានភាពវិលទៅរកធម្មតា
  6. សម្ដេចតេជោ ហ៊ុន សែន អះអាងថា មុនចេញមកសួរសុខទុក្ខប្រជាពលរដ្ឋ មិនប្រាប់ឲ្យអ្នកណាដឹងទាំងអស់ ហើយចេញមកទាំងមិនទាន់ហូបបាយ
  7. សម្ដេចតេជោនាយករដ្ឋមន្ដ្រី បញ្ជាក់ថា ប៉ុន្មានថ្ងៃសម្ដេចមិនធ្វើសកម្មភាព ប៉ុន្ដែបញ្ជាគ្រប់មុខព្រួញទាំងអស់
  8. សម្ដេចតេជោ ហ៊ុន សែន អះអាងថា បច្ចុប្បន្នឧបករណ៍បញ្ជា គឺទូរស័ព្ទដៃ មិនចាំបាច់ទៅផ្ទាល់ឡើយ
  9. សម្ដេចតេជោ ហ៊ុន សែន អរគុណមន្ដ្រីពាក់ព័ន្ធ និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ព្រមទាំងសប្បុរសជន ដែលរួមគ្នាជួយសង្គ្រោះប្រជាពលរដ្ឋ
  10. សម្ដេចតេជោ ហ៊ុន សែន សុំទោសប្រជាពលរដ្ឋដែលធ្វើដំណើរ ចំពោះការបិទផ្លូវមិនឲ្យធ្វើចរាចរណ៍បណ្ដោះអាសន្ន ដោយសារគ្រោះទឹកជំនន់៕

អត្ថបទទាក់ទង