ខ្មែរប៉ុស្ដិ៍ Close

កិច្ចប្រជុំ UNSC និយាយអំពីការបង្កើនប្រសិទ្ធភាពនៃកិច្ចសម្រុះសម្រួលប្រកបដោយប្រសិទ្ធភាព

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០ នគរគំនិត 32
កិច្ចប្រជុំ UNSC និយាយអំពីការបង្កើនប្រសិទ្ធភាពនៃកិច្ចសម្រុះសម្រួលប្រកបដោយប្រសិទ្ធភាព កិច្ចប្រជុំ UNSC និយាយអំពីការបង្កើនប្រសិទ្ធភាពនៃកិច្ចសម្រុះសម្រួលប្រកបដោយប្រសិទ្ធភាព

ប្រទេសវៀតណាមដោយមានការសម្របសម្រួលជាមួយប្រទេសអាឡឺម៉ង់ ប៊ែលហ្សិក និងស្វ៊ីស បានរៀបចំកិច្ចប្រជុំរូបមន្ត Arria នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីការលើកកម្ពស់ភាពកិច្ចសម្រុះសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងការបង្ការ និងដោះស្រាយជម្លោះ ដើម្បីជួយថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។នៅក្នុងព្រឹត្តិការណ៍នោះ មានការចូលរួមពីអ្នកតំណាងនៃអង្គការសហប្រជាជាតិ និង UNSC ប្រមាណជិត ៤០នាក់ ដោយក្នុងនោះ ប្រទេសវៀតណាមបានអំពាវនាវដល់ UNSC ដើម្បីបង្ហាញសាមគ្គីភាព និងការឯកភាពរបស់ខ្លួនជួយអ្នកសម្រុះសម្រួលបំពេញភារកិច្ចរបស់ពួកគេដែលបានកំណត់ក្រោមដំណោះស្រាយរបស់ UNSC ក្នុងការលើកកម្ពស់ការមូលមតិគ្នាក្នុងចំណោមភាគីដែលមានជម្លោះ និងគាំទ្រដល់ការសម្រុះសម្រួលនិងសកម្មភាពនៃកាបង្ការការទូតដែលអនុវត្តដោយអង្គការសហប្រជាជាតិ។

លោក Nicholas Hayson ទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិស្តីពីប្រទេសសូម៉ាលី បាននិយាយថា កិច្ចស្រមុះស្រមួលមិនត្រឹមតែជួយបញ្ចប់ជម្លោះប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងនាំមកនូវដំណោះស្រាយប្រកបដោយចីរភាពដែលអាចទទួលយកបានពីគ្រប់ភាគីទៀតផង។

ក្នុងនាមជាអ្នកសម្រុះសម្រួល លោកបានលើកឡើងថា UNSC អាចជួយនាំភាគីពាក់ព័ន្ធឱ្យមានការចរចាបង្កើតបរិយាកាសអំណោយផលសម្រាប់សកម្មភាពអន្តរការី បង្កើតការឯកភាពគ្នាក្នុងចំណោមភាគីនានា និងទាក់ទាញការចូលរួមពីបណ្តាអង្គការក្នុងតំបន់។ ម៉្យាងវិញទៀត កង្វះសាមគ្គីភាពនៅក្នុង UNSC អាចរារាំងដល់កិច្ចខិតខំប្រឹងប្រែងនៃកិច្ចសម្រុះសម្រួលនេះ។

លោកស្រី Natalia Gherman តំណាងពិសេសនៃអគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំអាស៊ីកណ្តាល និងជាប្រធានមជ្ឈមណ្ឌលប្រចាំតំបន់របស់អង្គការសហប្រជាជាតិសម្រាប់ការបង្ការការទូតនៅអាស៊ីកណ្តាលបានកត់សម្គាល់ថា កត្តាសំខាន់បំផុតនៃកិច្ចស្រមុះស្រមួលនេះ គឺការកសាងទំនុកចិត្តក្នុងចំណោមភាគីពាក់ព័ន្ធ ការបង្កើតលក្ខខណ្ឌដែលអាចបត់បែនបានសម្រាប់សកម្មភាពរបស់អ្នកសម្រុះសម្រួល និងការគាំទ្រផ្នែកនយោបាយរបស់ UNSC ។

លោកស្រីក៏បានសង្កត់ធ្ងន់ដែរថា ដំណើរការនៃកិច្ចសម្រុះសម្រួលនេះ និងលទ្ធផល ត្រូវតែមានការចូលរួមពីមនុស្សគ្រប់គ្នា៕

អត្ថបទទាក់ទង