ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ- WATERGEN ៥គ្រឿងដល់មន្ទីរពេទ្យក្នុងទីក្រុងភ្នំពេញ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 52
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ- WATERGEN ៥គ្រឿងដល់មន្ទីរពេទ្យក្នុងទីក្រុងភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ- WATERGEN ៥គ្រឿងដល់មន្ទីរពេទ្យក្នុងទីក្រុងភ្នំពេញ

យោងតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ដោយមើលឃើញអំពីតម្រូវការទឹកស្អាតចាំបាច់បំផុតសម្រាប់មន្ទីរពេទ្យ ជាពិ សេសសម្រាប់ពលរដ្ឋ និងអ្នកជំងឺដែលមកសម្រាកព្យា បាលនៅក្នុងមន្ទីរពេទ្យ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់ជូនម៉ាស៊ីនចម្រុះទឹកស្អាតដែលប្រើបច្ចេកវិទ្យាខ្ពស់ចំនួន ០៥គ្រឿង ដល់មន្ទីរពេទ្យចំនួន ៥ខាងក្រោម៖
១-).មន្ទីរពេទ្យគន្ធបុប្ផា ចំនួន ០១ គ្រឿង
២-).មន្ទីរពេទ្យកាល់ម៉ែត ចំនួន ០១ គ្រឿង
៣-).មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ចំនួន ០១ គ្រឿង
៤-).មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ០១ គ្រឿង និង
៥-).កាកបាទក្រហមកម្ពុជា ចំនួន ០១ គ្រឿង (រួមជាមួយរថយន្តចល័ត និងម៉ាស៊ីងភ្លើងមួយឈុត ក្នុងការធ្វើសកម្ម ភាពមនុស្សធម៌នៅតាមមជ្ឈដ្ឋានទីសាធារណៈក្នុងប្រទេ សកម្ពុជា ដែលអាចនឹងជួបគ្រោះរាំងស្ងួតឬមានតម្រូវការប្រើប្រាស់ទឹកស្អាតជាចាំបាច់)។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៨ កក្កដា លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណៈការ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក បានអញ្ជើញប្រគល់ម៉ាស៊ីនចម្រោះទឹកខាងលើជូនទៅតំណាងមន្ទីរពេទ្យដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍សាធារណៈ។

ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ- WATERGEN (ប្រភេទ GEN-M) គឺជាបច្ចេកវិទ្យារបស់ប្រទេសអ៊ីស្រាអែល មានសមត្ថភាពផលិតទឹកបរិសុទ្ធដោយស្វ័យប្រវត្តិពីខ្យល់ក្នុងបរិយាកាស (បានប្រមាណ ៨០០ លីត្រ ក្នុងមួយថ្ងៃ) ប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ ដែលអាចចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថានផ្សេងៗ ថែមទៀតផង៕

អត្ថបទទាក់ទង