ខ្មែរប៉ុស្ដិ៍ Close

អង្គការសុខភាពពិភពលោកប្រកាសបញ្ឈប់ជាបណ្ដោះអាសន្នការប្រើថ្នាំ Hydroxychloroquine លើអ្នកជំងឺកូវីដ-១៩ដោយសារហេតុផលសុវត្ថិភាព

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 29
អង្គការសុខភាពពិភពលោកប្រកាសបញ្ឈប់ជាបណ្ដោះអាសន្នការប្រើថ្នាំ Hydroxychloroquine លើអ្នកជំងឺកូវីដ-១៩ដោយសារហេតុផលសុវត្ថិភាព អង្គការសុខភាពពិភពលោកប្រកាសបញ្ឈប់ជាបណ្ដោះអាសន្នការប្រើថ្នាំ Hydroxychloroquine លើអ្នកជំងឺកូវីដ-១៩ដោយសារហេតុផលសុវត្ថិភាព

អង្គការសុខភាពពិភពលោកប្រកាសពីការបញ្ឈប់ការអនុញ្ញាតអោយប្រើថ្នាំប្រឆាំងនឹងមេរោគគ្រុនចាញ់ hydroxycholoroquine ទៅលើអ្នកជំងឺកូវីដ-១៩ ដោយឈរលើមូលហេតុសុវត្ថិភាព។ លោកប្រធានអង្គការសុខភាពពិភពលោកបានលើកឡើងថា មានការធ្វើតេស្តសាកល្បងនូវឱសថនេះជាមួយអ្នកជំងឺកូវីដ-១៩ជាច្រើននាក់រួចមកហើយ ក៏ប៉ុន្តែគេពុំឃើញមានប្រសិទ្ធិភាពអ្វីនោះទេ មិនតែប៉ុណ្ណោះវាបានផ្ដល់ជាផលប៉ះពាល់ទៅដល់បេះដូងរបស់អ្នកប្រើប្រាស់ថែមទៀតផង។

បើតាមការសិក្សាមួយនៅសហរដ្ឋអាមេរិកបានបង្ហាញថា ថ្នាំប្រឆាំងជំងឺគ្រុនចាញ់ Hydroxychloroquine ដែលបានប្រើលើអ្នកជំងឺកូវីដ-១៩ បានជំរុញអោយមានអ្នកស្លាប់កាន់តែច្រើននៅសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា លោកត្រាំធ្លាប់បានលើកឡើងថា លោកបានប្រើប្រាស់ថ្នាំនេះជាប្រចាំដើម្បីការពារខ្លួនលោកពីកូវីដ-១៩ និងថាលោកពុំឃើញមានផលប៉ះពាល់អ្វីពីវានោះទេ៕

អត្ថបទទាក់ទង