ថ្ងៃនេះជាថ្ងៃទី ២១ហើយ ដែលកម្ពុជារកពុំឃើញករណីឆ្លងជម្ងឺកូវីដ-១៩ថ្មី ហើយថ្ងៃនេះក៏ពុំមានករណីជាសះស្បើយថ្មីដែរ, ចំនួនអ្នកកំពុងបន្តសម្រាកព្យាបាលនៅតែរក្សាចំនួន ២នាក់ដដែល
គិតត្រឹមម៉ោង ៧ ព្រឹក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសថា មិនមានករណីជាសះស្បើយបន្ថែមទៀតទេ ហើយក៏មិនមានករណីឆ្លងជំងឺកូវីដ-១៩ ថ្មី។ គួរបញ្ជាក់ថា នេះគឺជាថ្ងៃទី ២១ហើយ ដែលកម្ពុជារកពុំឃើញអ្នកឆ្លងជម្ងឺកូវីដ-១៩ថ្មី ។
គួរជម្រាបថា មកដល់ពេលនេះ ករណីឆ្លងកូវីដ-១៩សរុបនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១២២ករណីដដែល ខណៈជាសះស្បើយមានចំនួន ១២០ករណី និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តមានចំនួនត្រឹមតែ ២ករណីទៀតប៉ុណ្ណោះ។
សូមអានសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដូចខាងក្រោម ៖