ខ្មែរប៉ុស្ដិ៍ Close

សម្ដេចតេជោ ហ៊ុន សែន ចេញសារលិខិតអបអរសាទរ ក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានសកលលោក» លើកទី២៧ ថ្ងៃទី០៣ ឧសភា

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២០ ឯកសារ 58
សម្ដេចតេជោ ហ៊ុន សែន ចេញសារលិខិតអបអរសាទរ ក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានសកលលោក» លើកទី២៧ ថ្ងៃទី០៣ ឧសភា សម្ដេចតេជោ ហ៊ុន សែន ចេញសារលិខិតអបអរសាទរ ក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានសកលលោក» លើកទី២៧ ថ្ងៃទី០៣ ឧសភា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានសកលលោក» លើកទី២៧ ថ្ងៃទី០៣ ឧសភា ឆ្នាំ២០២០។

ក្នុងសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវសេចក្ដី សោមនស្សរីករាយយ៉ាងក្រៃលែង សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅ ជាមួយស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានជាតិ អន្តរជាតិ ទាំងអស់ដែលកំពុងបំពេញការងារ លើវិស័យសារព័ត៌មាននៅកម្ពុជា និងនៅលើសកលលោក ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានសកលលោក ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី៣ ខែឧសភា ជារៀងរាល់ឆ្នាំ។

សម្តេចបញ្ជាក់ថា ទិវាសេរីភាពសារព័ត៌មានសកលលោក ធ្វើឡើងក្នុងគោលបំណងលើកស្ទួយសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន ធានានូវឯករាជ្យភាពនៃ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងធានាឱ្យអ្នកសារព័ត៌មាន បំពេញភារកិច្ចលើវិជ្ជាជីវៈរបស់ខ្លួនដោយគ្មានការភ័យ ខ្លាច ព្រមទាំងជំរុញតួនាទីរបស់ស្ថាប័នសារព័ត៌មាន ឱ្យកាន់តែសកម្មថែមទៀត ដើម្បីចូលរួមចំណែកលើកស្ទួយ សុខុមាលភាពសង្គម ការថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងសុខដុមនីយកម្មនៅលើ សកលលោកទាំងមូល៕

សូមអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ទាំងស្រុង៖

ប្រភព ៖ Fresh News

អត្ថបទទាក់ទង