ខ្មែរប៉ុស្ដិ៍ Close

អ្នកជំងឺ COVID-19 សរុប៩នាក់ដែលជាសះស្បើយនៅវៀតណាម ធ្វើតេស្តវិជ្ជមានម្តងទៀត

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 31
អ្នកជំងឺ COVID-19 សរុប៩នាក់ដែលជាសះស្បើយនៅវៀតណាម ធ្វើតេស្តវិជ្ជមានម្តងទៀត អ្នកជំងឺ COVID-19 សរុប៩នាក់ដែលជាសះស្បើយនៅវៀតណាម ធ្វើតេស្តវិជ្ជមានម្តងទៀត

(ហាណូយ)៖ អាជ្ញាធរសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បានរាយការណ៍ឲ្យដឹងថា មានអ្នកជំងឺ COVID-19 ម្នាក់ទៀតហើយបានតេស្តឃើញវិជ្ជមានម្តងទៀតចំពោះជំងឺដ៏កាចសាហាវនេះ ក្រោយពីបានព្យាបាលឲ្យជាសះស្បើយរួចមក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នាថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០។

បូកបញ្ជូលមួយករណីចុងក្រោយនេះ វាធ្វើឲ្យចំនួនសរុបនៃអ្នកជំងឺ COVID-19 ដែលបានជាសះស្បើយហើយ រើឡើងវិញនៅក្នុងប្រទេសអាស៊ានមួយនេះ កើនដល់ ០៩ នាក់។ អ្នកជំងឺដែលតេស្តឃើញ COVID-19 ម្តងទៀតខាងលើ គឺជាស្ត្រីជនជាតិប្រេស៊ីលម្នាក់អាយុ ៤៥ ឆ្នាំ រស់នៅភាគខាងត្បូងទីក្រុងហូជីមិញ ដែលប្តីរបស់គាត់ក៏បានឆ្លងជំងឺនេះផងដែរ។ អ្នកទាំងពីរ ត្រូវបានអាជ្ញាធរសុខាភិបាលវៀតណាមព្យាបាលឲ្យជាសះស្បើយ ហើយក៏បានត្រឡប់ទៅផ្ទះវិញ និងបានស្ថិតនៅឲ្យដាច់ដោយឡែកពីគេមួយរយៈពេលសិន មុនពេលស្ត្រីជាប្រពន្ធបានតេស្តឃើញវិជ្ជមានម្តងទៀតនេះ។

គួរជម្រាបថា រហូតមកទល់ពេលនេះ វៀតណាមបានកត់ត្រាករណីអ្នកឆ្លងជំងឺ COVID-19 សរុបចំនួន ២៧០ ករណីនៅទូទាំងប្រទេស ដោយក្នុងនោះអ្នកជំងឺចំនួន ២២១ នាក់បានជាសះស្បើយឡើងវិញ ខណៈករណីស្លាប់មិនមានឡើយសូម្បីតែម្នាក់៕

អត្ថបទទាក់ទង