ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តតាកែវ បញ្ជាឱ្យអាជ្ញាធរស្រុកកោះអណ្តែត ទប់ស្កាត់រថយន្តដឹកទំនិញធុនធំដែលធ្វើឱ្យខូចផ្លូវក្នុងភូមិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 43
អភិបាលខេត្តតាកែវ បញ្ជាឱ្យអាជ្ញាធរស្រុកកោះអណ្តែត ទប់ស្កាត់រថយន្តដឹកទំនិញធុនធំដែលធ្វើឱ្យខូចផ្លូវក្នុងភូមិ អភិបាលខេត្តតាកែវ បញ្ជាឱ្យអាជ្ញាធរស្រុកកោះអណ្តែត ទប់ស្កាត់រថយន្តដឹកទំនិញធុនធំដែលធ្វើឱ្យខូចផ្លូវក្នុងភូមិ

តាកែវ៖ ក្នុងឱកាសចុះជួបសំណេះសំណាល និងដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ ក្នុងឃុំព្រៃយុថ្កា ស្រុកកោះអណ្តែតនៅថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានបញ្ជាឱ្យអាជ្ញាធរស្រុកកោះអណ្តែត និងអាជ្ញាធរឃុំពេជសារ ឃុំក្រពុំឈូក និងឃុំព្រៃយុថ្កា សហការគ្នាទប់ស្កាត់ឱ្យបាននូវរថយន្តធុនធំដឹកទំនិញ ជាពិសេសរថយន្តដឹកស្ករ បើកបរតាមភូមិសាស្ត្រឃុំទាំង៣ ដើម្បីចុះទូកដឹកទៅប្រទេសវៀតណាម ដែលបណ្តាលឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ក៏ដូចជាផ្លូវលំនៅក្នុងភូមិឃុំ។

លោកអភិបាលខេត្តបានមានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋគាត់មានកង្វល់គឺជារឿងត្រឹមត្រូវពីព្រោះរថយន្តទាំងនោះធំពេក ក្នុងការបើកបរលើផ្លូវក្នុងភូមិឃុំរបស់យើង ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់សុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ ក៏ដូចជានាំឱ្យខូចខាតដល់ផ្លូវរបស់យើង។ លោកបន្តថា យើងមិនហាមឃាត់គាត់ដឹកទំនិញទាំងនោះ ចុះតាមកំពង់ចំណតទូកនេះទេ ប៉ុន្តែសុំឱ្យគាត់រំលែកចាប់ពីផ្លូវជាតិមក ដឹកតាមរថយន្តតូចៗដែលមិនបង្កឱ្យប៉ះពាល់ដល់ផ្លូវលំតាមភូមិ តាមឃុំរបស់យើង។

ក្រោយពីស្តាប់នូវប្រសាសន៍របស់លោកអភិបាលខេត្តរួចមក បងប្អូនប្រជាពលរដ្ឋបានសំដែងភាពសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះលោកដែលបានជួយដោះស្រាយ និងមានវិធានការចំពោះបញ្ហានេះ ៕

អត្ថបទទាក់ទង