ខ្មែរប៉ុស្ដិ៍ Close

រកឃើញសំណល់រចនាសម្ព័ន្ធបុរាណកប់ក្នុងដីរាប់រយឆ្នាំនៅប្រាសាទលលៃ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 25

ប្រាសាទលលៃបច្ចុប្បន្នមានទីតាំងនៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង គឺជាកោះដ៏ពិសិដ្ឋស្ថិតនៅចំកណ្តាលបារាយណ៍ឥន្ទ្រតដាក (បារាយណ៍លលៃ) នាសម័យបុរាណ។ ទីនេះបានប្រែប្រួលបន្តិចម្តងៗដោយការរៀបចំថ្មីនិងមានសំណង់សាសនាមួយចំនួនតាមរយៈសម័យកាលជាបន្តបន្ទាប់មក។

នៅក្នុងឆ្នាំ២០១៩កន្លងមក ដោយមានការសម្រេចព្រះទ័យពីព្រះគ្រូចៅអធិការវត្តលលៃ និងសម្រេចចិត្តពីអាចារ្យ គណៈកម្មការគ្រប់គ្រងវត្តលលៃទាំងអស់ ព្រមទាំងពុទ្ធបរិស័ទ្ធជុំវិញវត្ត ជាពិសេសការឯកភាពពីសំណាក់សម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស ព្រមទាំងការជួយជ្រោមជ្រែងពីក្រុមប្រឹក្សាវត្តអារាមក្នុងតំបន់ឧទ្យានអង្គរ ដែលមានព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម ជាព្រះប្រធានកិត្តិយស ព្រះសុមង្គលសិលាចារ្យ អាភាករោ ជុំ គឹមឡេង ជាព្រះប្រធាននៃក្រុមប្រឹក្សាវត្តអារាមក្នុងតំបន់ឧទ្យានអង្គរ បានសម្រេចថាសំណង់សាសនាទាំងអស់ត្រូវបានរំកិលចុះមកក្រោមដើម្បីទុកលទ្ធភាពឱ្យអាជ្ញាធរជាតិអប្សរាធ្វើការអភិរក្សនិងស្រាវជ្រាវបុរាណវិទ្យា។

ជាក់ស្តែងក្នុងខែមីនា ឆ្នាំ២០២០ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមកិច្ចការស្រាវជ្រាវបុរាណវិទ្យានៅប្រាសាទលលៃ និងបានរកឃើញនូវរចនាសម្ព័ន្ធបុរាណរបស់ប្រាសាទលលៃកប់ក្នុងដីអស់រយៈពេលជាច្រើនរយឆ្នាំដូចរូបភាពខ្លះៗដែលបង្ហាញអំពីការរកឃើញនាពេលនេះ៕

អត្ថបទទាក់ទង