ខ្មែរប៉ុស្ដិ៍ Close

អតីតរដ្ឋមន្ត្រីសុខាភិបាលបារាំងធ្វើញត្តិគាំទ្រការប្រើថ្នាំក្លរ៉ូគីនសម្រាប់ព្យាបាលជំងឺកូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២០ កីឡា - សុខភាព 57
អតីតរដ្ឋមន្ត្រីសុខាភិបាលបារាំងធ្វើញត្តិគាំទ្រការប្រើថ្នាំក្លរ៉ូគីនសម្រាប់ព្យាបាលជំងឺកូវីដ-១៩ អតីតរដ្ឋមន្ត្រីសុខាភិបាលបារាំងធ្វើញត្តិគាំទ្រការប្រើថ្នាំក្លរ៉ូគីនសម្រាប់ព្យាបាលជំងឺកូវីដ-១៩

​ញត្តិទាមទារ​ឱ្យ​​រដ្ឋាភិបាលសម្រួល​សំណុំ​បែបបទបន្ទាន់ ដើម្បី​​​ឱ្យ​គ្រូពេទ្យមាន​លទ្ធភាព​ចេញ​វេជ្ជបញ្ជា​​ផ្តល់​ថ្នាំ​ អ៊ីដ្រូស៊ីក្លរ៉ូគីន Hydroxychloroquine ឬ​ក្លរ៉ូគីនchloroquine ក្នុង​ការព្យាបាល​ជំងឺ​កូវីដ​១៩ បាន​ទទូល​ការ​គាំទ្រ និង​ប្រមូលហត្ថលេខា​ជាង ​បាន​​ជាង​៨ម៉ឺន នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី ៤​មេសា ២០២០នេះ។ មកទល់​នឹង​ពេល​នេះ រដ្ឋាភិបាល​បារាំង បាន​អនុញ្ញាត​ឱ្យ​​ប្រើ​ថ្នាំ​ប្រឆាំង​គ្រុនចាញ់ ក្លរ៉ូគីន មក​ព្យាបាល​ជំងឺ​កូវីដ-១៩ តែ​ក្នុង​ករណី​​ពិសេស អ្នក​ជំងឺ​មាន​ស្ថានភាព​​​ធ្ងន់ធ្ងរ​ខ្លាំងបំផុត ​តែ​ប៉ុណ្ណោះ។

ញត្តិ​ “#NePerdonsPlusDeTemps” កុំ​ឱ្យ​ខាត​ពេល​ទៀត ដែល​មាន​​បង្ហោះ​ទៅ​លើ​វេបសាយ Change.org ទាមទារឱ្យ​នាយករដ្ឋមន្ត្រី​បារាំងប្រកាសអនុញ្ញាតឱ្យ​គ្រប់​វេជ្ជបណ្ឌិត​នៅ​តាមមន្ទីរពេទ្យ​អាច​ចេញវេជ្ជបញ្ជាប្រើ​ថ្នាំ​ទាំង​ពីរ​នេះ សម្រាប់​​ព្យាបាល​​​អ្នកជំងឺ​កូវីដ-១៩ណា​ដែលចាប់​​មាន​លេច​រោគសញ្ញាឈឺ រលាកសួត និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​​ភ្លាម បញ្ចេញ​ថ្នាំ​ អ៊ីដ្រូស៊ីក្លរ៉ូគីន ឬក្លរ៉ូគីន មកបំពេញ​​​ឱសថស្ថាន​នៅ​តាមមន្ទីរ​ពេទ្យ​ ដើម្បីកុំ​ឱ្យមាន​ការ​​ខ្វះ​ខាត ប្រសិន​បើ​ថ្នាំ​បង្ហាញ​​​ប្រសិទ្ធភាពដោយ​ពិតៗ នៅ​ពីរបី​ថ្ងៃ​ខាងមុខ។ ​ញត្តិ​ក៏​បាន​បញ្ជាក់​ហាម​ដាច់​ខាត មិន​ឱ្យ​សាធារណជន​​​ប្រើ​ពពួក​ក្លរ៉ូគីន​ដោយ​​ខ្លួន​ឯងទេ ​ដោយគ្មាន​ការ​ត្រួត​ពិនិត្យ​ពី​គ្រូពេទ្យ​ឡើយ។

សូម​បញ្ជាក់​ថា​ញត្តិ​នេះ​ត្រូវ​បាន​ផ្តួចផ្តើម​ធ្វើ​ឡើង​ដោយ​អតីត​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល (២០០៤-២០០៥)​លោក Philippe Douste-Blazy និង​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Pr Christian Perronne ប្រធានផ្នែក​ជំងឺ​ឆ្លង​នៅ​មន្ទីរ​ពេទ្យ Raymond-Poincaré ​ ក្រុង​ប៉ារីស ដោយ​មាន​ការ​សហការ​គាំទ្រ​ពី​ឥស្សរជន​ក្នុង​វិស័យ​វេជ្ជសាស្ត្រ និង​អតីត​រដ្ឋមន្ត្រី​សុខាភិបាល​បារាំង​ជា​ច្រើនរូបផ្សេង​ទៀត។

មានការ​សិក្សា​ជា​​ច្រើន នៅ​បារាំង​និង​ចិនបាន​បញ្ជាក់​អំពី​លទ្ធផល​វិជ្ជមាន​នៃ​ការ​ព្យាបាល​ជំងឺ​កូវីដ​១៩​ដោយ​ប្រើ​ថ្នាំ​ក្លរ៉ូគីន​ ឬ​អ៊ីដ្រូស៊ីក្លរ៉ូគីន បូក​ជាមួយ​ថ្នាំ​ផ្សះ។ ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន ព្រមទាំង​អង្គការ​សុខភាព​ពិភពលោក សម្គាល់​ឃើញ​ថា​ការ​សិក្សា​ទាំង​នោះមានកំរិត​ទាប ​ពុំ​ស្រប​ទៅ​តាមស្តង់ដារ​នៃ​​ពិធីសារវិទ្យាសាស្ត្រ​ ដូច​ជា​ពុំ​ទាន់​មានការ​ចេញ​ក្នុង​ទស្សនាវដ្តីរបស់​​គណៈកម្មការ​វិទ្យាសាស្ត្រឯករាជ្យ​ ជាដើម។ល។

នៅ​ចំពោះ​មុខ​ការទាមទារ​កាន់​តែ​ច្រើន​ឡើង​ៗដូច្នេះ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បារាំង បាន​ឆ្លើយ​តប​ភ្លាម​ថា​មិនចង់​​ខាត​ពេល​ទេ ប៉ុន្តែ​លោកមិន​អាច​សម្រេច​ក្នុង​រយៈ​ពេល​តែ​២៤​ម៉ោង​បាន​ឡើយ។ លោក​រដ្ឋមន្ត្រី​កំពុង​បន្ត​ផ្តោះប្តូរ​យោបល់​ជាមួយ​សាស្ត្រាចារ្យ Pr Raoult ​ដែល​ជា​ការពារ​គំនិតយ​ក​ថ្នាំគ្រុនចាញ់មក​ព្យាបាលជំងឺ​កូវីដ-១៩​ដំបូង​និង​ខ្លាំងជាងគេ​ និងកំពុង​រង់ចាំលទ្ធផល​សិក្សា​ទ្រង់ទ្រាយ​ធំចំនួន​បីទៅ​៤ ដែល​នឹង​ធ្លាក់​មកនៅ​ពីរ​បី​ថ្ងៃ​ខាង​មុខ មុន​នឹង​អាច​សម្រេចចិត្ត​បាន។ តាម​ពិធី​សារ​វេជ្ជសាស្ត្រ​ស្តង់ដារគេត្រូវ​ការ​ពេលសាកល្បង​គ្លីនិច​​យ៉ាង​ហោច​ ៤ទៅ​៦ ​ខែ​ទើប​អាច​ផ្តល់​ការ​អនុញ្ញាត​បាន៕ RFI

អត្ថបទទាក់ទង