ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាបានទទួលជំនួយសម្ភារៈនិងគ្រឿងបរិក្ខាពេទ្យមួយចំនួនពីកងទ័ពរំដោះប្រជាជនចិនដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុស COVID-19

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 39
កម្ពុជាបានទទួលជំនួយសម្ភារៈនិងគ្រឿងបរិក្ខាពេទ្យមួយចំនួនពីកងទ័ពរំដោះប្រជាជនចិនដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុស COVID-19 កម្ពុជាបានទទួលជំនួយសម្ភារៈនិងគ្រឿងបរិក្ខាពេទ្យមួយចំនួនពីកងទ័ពរំដោះប្រជាជនចិនដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុស COVID-19

ក្រសួងការពារជាតិកម្ពុជាបានទទួលជំនួយសម្ភារៈនិងគ្រឿងបរិក្ខាពេទ្យមួយចំនួនពីកងទ័ពរំដោះប្រជាជនចិនដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសCOVID-19 ដែលបង្ហាញពីចំណងមិត្តភាពរវាងប្រទេសកម្ពុជានិងចិន ដែលជាមិត្តដែកថែប។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការក្រសួងការពារជាតិបានមានប្រសាសន៍ថា ជំនួយសម្ភារៈនិងគ្រឿងបរិក្ខាពេទ្យប្រមាណ ២តោន ដែលទទួលពីកងទ័ពរំដោះប្រជាជនចិនវាជាជំនួយលើកទី២ជូនដល់ក្រសួងការពារជាតិប្រទេសកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសCOVID-19។

នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងការពារជាតិ» នាព្រឹកថ្ងៃទី០២ ខែមេសានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ មានប្រសាសន៍បន្តថា ជំនួយសម្ភារៈនិងគ្រឿងបរិក្ខាពេទ្យមួយចំនួនពីកងទ័ពរំដោះប្រជាជនចិននេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការងារមនុស្សធម៌មួយប្រកបដោយសាមាចិត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសCOVID-19 នៅប្រទេសកម្ពុជាឲ្យមានប្រសិទ្ធិភាព។

ក្រសួងការពារជាតិចិនបានប្រគលដល់ក្រសួងការពារជាតិកម្ពុជានូវសម្ភារៈពេទ្យបរិក្ខាមួយចំនួន ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុស COVID-19 ភាគច្រើនសម្ភារៈការប្រយុទ្ធប្រឆាំងជាច្រើនយើងបានទទួលទុកដាក់ត្រឹមត្រូវ។ យើងនឹងធ្វើការបែងចែកនូវតាមមន្ទីរពេទ្យយោធានិងអង្គភាពពាក់ព័ន្ឋជាមួយកូវិដ១៩ហើយយើងប្រើប្រាស់ទៅតាមអ្វីដែលមិត្តលោកជួយដើម្បីឲ្យប្រជាពលរដ្ឋឆ្លងផុតពីជំម្ងឺកូវិដ១៩និង»។

ឯកឧត្តម នាយឧត្តមសេនីយ៍បានបន្ថែមថា ក្រសួងការពារប្រទេសចិន បានផ្តល់នៅឧបករណ៍សម្ភារៈមួយចំនួនមកកម្ពុជា ថែមទាំងបង្ហាត់បង្រៀនពីវិធានការទប់ស្កាត់ និងការព្យាបាលដល់ក្រុមគ្រូពេទ្យបង្គោល នៃកងយោធពលខេមរភូមិន្ទ ក្នុងគោលដៅប្រយុទ្ធបង្ការទប់ស្កាត់ ការរីករាលដាល នៃជំងឺរលាកផ្លូវដង្ហើម ដោយសារវីរ៉ុសកូវីដ-១៩ ឲ្យមានប្រសិទ្ធភាពនៅកម្ពុជា។

គួរជម្រាបថា ក្រៅពីគ្រូពេទ្យ និងអ្នកជំនាញវេជ្ជសាស្ត្ររបស់កងទ័ពរំដោះប្រជាជនចិន ទាំង៤រូប ប្រទេសចិន ក៏បានបញ្ជូនក្រុមគ្រូពេទ្យជំនាញចំនួន៧នាក់ផ្សេងទៀត និងសម្ភារៈបរិក្ខាពេទ្យការពារជំងឺកូវីដ-១៩ មកកម្ពុជា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ ហើយក្រុមគ្រូពេទ្យដែលមកដល់កម្ពុជានេះមានបេសកកម្មចែករំលែកបទពិសោធន៍ និងបច្ចេកទេស ជោគជ័យនានា ដែលធ្លាប់ប្រើសម្រាប់ទប់ស្កាត់ការរីករាលដាលវិរុសកូវីដ-១៩ នៅប្រទេសចិននោះ មកដល់ក្រុមគូ្រពេទ្យ និងមន្ត្រីជំនាញរបស់កម្ពុជា ៕

អត្ថបទទាក់ទង