គ្រូបង្រៀនម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធការជេរប្រមាថថ្នាក់ដឹកនាំ និងប្រឆាំងនឹងការទប់ស្កាត់ជាមួយវីរុសកូវីដ១៩
គ្រូបង្រៀនម្នាក់ នៅខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ពាក់ព័ន្ធការជេរប្រមាថថ្នាក់ដឹកនាំ និងប្រឆាំងនឹងការទប់ស្កាត់ជាមួយវីរុសកូវីដ១៩ (COVID-19)។
ជនសង្ស័យម្នាក់នេះមានឈ្មោះ កែវ ថៃ ជាគ្រូបង្រៀននៅខេត្តកំពង់ឆ្នាំង ដែលបានប្រមូលកូនសិស្សឲ្យរៀនបន្ថែមម៉ោង ដែលផ្ទុយនឹងការប្រកាសរបស់រាជរដ្ឋាភិបាលនាពេលកន្លងទៅ ដែលតម្រូវឲ្យបិទសាលារៀនទូទាំងប្រទេស ដើម្បីកុំឲ្យមានការឆ្លងរីករាលដាលវីរុសកូវីដ១៩។
មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងប្រាប់ឲ្យដឹងថា ជនសង្ស័យរូបនេះត្រូវបានបញ្ជូនមកអគ្គស្នងការដ្ឋាននគរបាលជាតិ និងកសាងនីតិវិធីបញ្ជូនទៅតុលាការ។ ហើយការចាប់ខ្លួននេះ គឺធ្វើតាមដីការបស់តុលាការ ពាក់ព័ន្ធការជេរប្រមាថថ្នាក់ដឹកនាំ និងការប្រឆាំងការទប់ស្កាត់ជាមួយវីរុសកូវីដ១៩៕