អាជ្ញាធរជាតិអប្សរាចាប់ផ្តើមពិព័រណ៍រូបថតសកម្មភាពការងារ២៥ឆ្នាំក្នុងរមណីយដ្ឋានអង្គរ
ដើម្បីអបអរសាទរខួបទី២៥ឆ្នាំរបស់ខ្លួន អាជ្ញាធរជាតិអប្សរាបានធ្វើការតាំងបង្ហាញពិព័រណ៍រូបភាពស្តីពីសមិទ្ធផលការងារដែលសម្រេចបានជូនសាធារណជនជាភ្ញៀវជាតិ-អន្តរជាតិដើម្បីទស្សនានិងស្វែងយល់។
ពិព័រណ៍រូបថតនេះ ប្រព្រឹត្តទៅលើទីតាំងពីរផ្សេងគ្នាគឺមុខប្រាសាទអង្គរវត្ត និងព្រះលានជល់ដំរីក្នុងបរិវេណទីក្រុងអង្គរធំចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០៕