ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ អតីតកាលជូរចត់របស់កម្ពុជាតម្រូវឱ្យប្រទេសយើងកំណត់យកសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាអាទិភាពចំបងបំផុត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 62
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ អតីតកាលជូរចត់របស់កម្ពុជាតម្រូវឱ្យប្រទេសយើងកំណត់យកសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាអាទិភាពចំបងបំផុត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ អតីតកាលជូរចត់របស់កម្ពុជាតម្រូវឱ្យប្រទេសយើងកំណត់យកសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាអាទិភាពចំបងបំផុត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ផ្អែកតាមកត្តាប្រវត្តិសាស្រ្ត អតីតកាលដ៏ជូរចត់របស់កម្ពុជា តម្រូវឱ្យប្រទេសយើងកំណត់យកសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាអាទិភាពចំបងបំផុតដែលមិនអាចខ្វះបានឡើយ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃសុក្រទី៣១ ខែមករា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេស ដែលពិធីបិទសន្និបាតនេះ នឹងធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា នយោបាយក្នុងប្រទេស និងនយោបាយក្រៅប្រទេស គឺជាដៃទំាងពីរនៃខ្លួនប្រាណតែមួយដែលត្រូវការគ្នាទៅវិញទៅមក ជួយគ្នានិងបំពេញឱ្យគ្នាទៅវិញទៅមក។ ការកំណត់នយោបាយក្រៅប្រទេស គឺជាកិច្ចការរកលំនឹងដ៏លំបាករវាងការបំពេញកាតព្វកិច្ច ការទទួលខុសត្រូវជាអន្តរជាតិ និងការការពារផលប្រយោជន៍ជាតិខ្លួនឯង៕