លោក ហ៊ុន សែន កោតសរសើរក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរដែលបានបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាពលរដ្ឋដោះដូរទំនិញគ្នាទៅវិញទៅមក
នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម នៅព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ ដែលពិធីសម្ពោធផ្សារនេះក៏មានការអញ្ជើញចូលរួមពី លោក ជីញ ឌិញ ស៊ុង (TRINH DINH DUNG) ឧបនាយករដ្ឋមន្ត្រីវៀតណាមផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានអញ្ជើញសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀត ណាម នៅព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំនាពេ លនេះ។ លោក បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាពលរដ្ឋវៀតណាមដែលបានផ្តល់ជូននូវផ្សារនេះ សម្រាប់បម្រើដល់ជីវភាពនៃប្រជាពលរដ្ឋនៃប្រទេសទាំង ពីរ ហើយលោកក៏បានកោតសរសើរចំពោះក្រសួងពាណិ ជ្ជកម្មនៃប្រទេសទាំងពីរផងដែរ ដែលបានបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំង២បានដោះដូរទំនិញគ្នាទៅវិញទៅមក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីវឌ្ឍនភាព និងភាពរីកចម្រើននៃទំហំពាណិជ្ជម្មនៃប្រទេសទាំងពីរ ដែលតាមការគ្រោងទុក និងសម្រេចឱ្យបាន៥ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ក៏ប៉ុន្តែលោក បានប៉ាន់ប្រមាណថា ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរអាចលើសពី ៥ពាន់លានដុល្លារទៅទៀត ពីព្រោះទំនិញមួយចំនួនដែលកម្ពុជានាំទៅវៀតណាមខ្លះគឺមិនបានចុះបញ្ជីនោះទេ ដូចជាស្រូវជាដើមដែលប្រជាពលរដ្ឋបានលក់ទៅវៀតណាមនោះគឺមិនត្រូវបានកត់ត្រាឡើយ៕