ខ្មែរប៉ុស្ដិ៍ Close

ទស្សនាវិដេអូឯកសារដ៏កម្រ ស្ដីពីព្រះរាជពិធី ឈាបនកិច្ចព្រះបាទស៊ិសុត្ថិមុនីវង្ស នាឆ្នាំ១៩៤១

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣ ខែមេសា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 127
ទស្សនាវិដេអូឯកសារដ៏កម្រ ស្ដីពីព្រះរាជពិធី ឈាបនកិច្ចព្រះបាទស៊ិសុត្ថិមុនីវង្ស នាឆ្នាំ១៩៤១ ទស្សនាវិដេអូឯកសារដ៏កម្រ ស្ដីពីព្រះរាជពិធី ឈាបនកិច្ចព្រះបាទស៊ិសុត្ថិមុនីវង្ស នាឆ្នាំ១៩៤១

ព្រះបាទស៊ិសុត្ថិមុនីវង្ស គឺ​ជា​ព្រះរាជបុត្រ​ទី៦​ និង​ជា​ព្រះរាជបុត្រា​ទី​២​នៃ​ព្រះបាទស៊ីសុវត្ថិ។ ព្រះមាតា​គឺ​អ្នកម្នាង​ វ៉ាន់ ដែល​ក្រោយ​មក​មាន​ព្រះគោរម្យងារជាសម្តេចព្រះ​វររាជនី។ ព្រះអង្គ​ទ្រង់ព្រះសម្ភពនៅ​រាជាធានី​ភ្នំពេញ ក្នុង​គ.ស. ១៨៧៥។ នៅ​ពេល​នោះ ព្រះបិតុលា​ព្រះអង្គ​គឺ​ព្រះបាទ​នរោត្តមកំពុង​គ្រង​រាជ្យ​នៅ​ឯ​ក្រុង​ឧត្តុង្គ​ដែល​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​​របស់​បារាំង។ ក្នុង​គ.ស. ១៨៨៤ បន្ទាប់​ពី​បារាំង​បាន​គ្រប់គ្រង​ប្រទេសឡាវ និង​កាន់កាប់​ប្រទេស​វៀតណាម ប្រទេសកម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ដែល​ស្ថិត​ក្រោម​នឹម​អាណានិគម​និយមបារាំង។ ប្រទេស​សៀម​បាន​ចាញ់​សង្គ្រាម​ តែ​មិន​ត្រូវ​បាន​កាន់កាប់​ឡើយ។ ព្រះរាជវង្សានុវង្ស​បាន​យាង​ចេញ​ពី​ក្រុង​ឧត្តុង្គ​មក​រាជាធានី​ថ្មី​គឺ​ភ្នំពេញ​ជា​ទី​ដែល​ព្រះបាទ​ស៊ីសុវត្ថិ មុនីវង្ស​ទ្រង់​បាន​គង់​នៅ។

នៅ​ក្នុង​គ.ស. ១៩០៤ ក្រោយពី​ព្រះបិតុលា​ព្រះអង្គ​បាន​យាង​សោយព្រះទិវង្គត ព្រះបិតាព្រះអង្គ​គឺ​ព្រះបាទស៊ីសុវត្ថិ​ដែល​ជា​ព្រះរាជទាយាទ​​បាន​ឡើងគ្រង​រាជ្យ​ជា​ព្រះមហាក្សត្រ។ នៅ​ពេល​នោះ ព្រះអង្គ​ក៏​បាន​ក្លាយ​ជា​ព្រះរាជាទាយាទ​នៃ​ព្រះរាជាណាចក្រកម្ពុជា។ នៅ​ក្នុង​គ.ស. ព្រះអង្គ​បាន​យាង​អម​ព្រះរាជដំណើរ​ព្រះបាទស៊ីសុវត្ថិ​ទៅ​កាន់​ប្រទស​បារាំង។ នៅ​ពេលនោះ ព្រះអង្គ​បាន​ចូល​សិក្សា​នៅ​ក្នុង​សាលា​យោធា សាំង-មេសង់(Saint-Maixent)។ ព្រះអង្គ​បាន​បញ្ចប់​ការ​សិក្សា​រយៈពេល​២​ឆ្នាំ និង​ក្រោយ​មក​បាន​ឋាន្តរសក្តិ​ជា អនុសេនីយ៍​ត្រី នៅ​​ក្នុង​ជួរ​កង​អាសា​បរទេស​របស់​​បារាំងសែស (French Foreign Legion)។ ព្រះអង្គ​ត្រូវ​បាន​អោយ​ទៅ​កាន់ទីក្រុង​ប្រ៊ីវ (Brive) និង​បន្ទាប់​មក​ទៅ​កាន់​ទីក្រុង​ប៉ារីស។ នៅ​ក្នុង​គ.ស. ១៩០៩ ព្រះអង្គ​បាន​យាង​ត្រឡប់​មក​កម្ពុជា​វិញ។ ព្រះអង្គ​ត្រូវ​បាន​តម្លើង​ឋាន្តរសក្តិ​ជា​​បន្តបន្ទាប់គឺអនុសេនីយ៍​ទោ (Lieutenant) គ.ស. ១៩១០, អនុសេនីយ៍ឯក (Captain) គ.ស. ១៩១៦, មេបញ្ជាការ​នៃ​កងវរសេនាតូច (Chief of Battalion) គ.ស. ១៩២២, រួច​ព្រះអង្គ​បាន​រួច​ផុត​ពី​កាតព្វកិច្ច​យោធា។ ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី១ ព្រះអង្គ​បាន​បំពេញ​តួនាទីជា​នាយទាហាន​ស្ម័គ្រ​ចិត្ត​យ៉ាង​សកម្ម។ ការបំពេញភារកិច្ច​យោធា​នេះ​ដែល​នាំ​អោយ​ព្រះអង្គ​បាន​ទទួល​មេដាយ ចាង​ណាង​ក្រុម​សេនា​កង​អាសា​បរទេស (Cross of Commander of the Foreign Legion) និង​មាន​ព្រះគោរម្យងារ​ជា​សម្តេច​ព្រះកែវហ្វា។ បន្ទាប់​មក​ព្រះអង្គ​បាន​ទទួល​ព្រះតំណែង​ជា”​អគ្គលេខាធិការ​នៃ​គណៈរដ្ឋមន្រ្តី” និង​ជា​”អធិបតី​នៃ​ក្រុម​សង្គហ​ព្រះរាជវង្សានុវង្ស”។

ព្រះបាទ​មុនីវង្ស​មាន​ស្នំ​ជាង​ច្រើន មាន​យ៉ាង​តិច៦អង្គ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ក្រោយ​ពី​បាន​ប្រសូត​បុត្រ​អោយ​ទ្រង់។ នៅ​ក្នុង​ចំណោម​ស្រី​ទាំង​នោះ​ ស្រ្តី​ម្នាក់​ដែល​ត្រូវ​បានគេ​ហៅ​ថា មាឃ ជា​សមាជិក​នៃ​ក្រុម​របាំ​ព្រះរាជទ្រព្យ ដែល​មាន​ងារ​ជា​ ឃុន​ព្រះម្នាង​បុប្ផា​នរល័ក្ខ មាឃ។ នៅ​ក្នុង​ឆ្នាំ​១៩៣៤ ឬ​១៩៣៥ ប្អូនជីដូន​មួយ​២​រូប​បាន​មក​រស់​នៅ​ជាមួយ​អ្នក​ម្នាង​ មាឃ។ ប្អូន​​ជីដូនមួយ​ដែល​អាយុ​ក្មេង​ជាងគេ​ប្រហែល​៦ទៅ៧​ឆ្នាំ ដែល​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា​ជា​”សាឡុត ស” ដែល​ក្រោយ​ដូរ​ឈ្មោះ​ជាប៉ុល ពត ហើយ​បាន​រស់​នៅ​ក្រោម​ការគ្រប់គ្រង​របស់​អ្នក​ម្នាង​មាឃ​រហូត​ដល់​គ.ស.​១៩៤២។

នៅ​ក្នុង​គ.ស. ១៩២៧ ព្រះបិតា​ទ្រង់​បាន​សោយព្រះទិវង្គត ព្រះបាទ​ស៊ីសុវត្ថិ​ មុនីវង្សបាន​ឡើង​សោយរាជ្យ​នៅ​ក្នុង​ព្រះជន្ម​៥២​ព្រះវស្សា។ ដូច​ជា​ព្រះបិតុលា និង​ព្រះបិតា​ទ្រង់ដែរ ព្រះបាទ​មុនីវង្ស​​គឺ​ជា​បដិទាន​នាម ឬ​ជា​បុគ្គល​ដែល​មាន​ឋានៈខ្ពង់ខ្ពស់​តែ​គ្មាន​អំណាច​នៃ​រដ្ឋបាល​បារាំង និង​ដែល​អំណាច​ពេញលេញ​នោះ​ស្ថិត​ក្នុង​កណ្តាប់​ដៃ​នៃ​អគ្គទេសាភិបាល​បារាំងឯណោះ។

ក្នុង​រជ្ជកាល​ព្រះបាទ​មុនីវ្ស ប្រទេស​កម្ពុជាហាក់​បាន​បើក​ចំហ​ចំពោះ​ឥទ្ធិពល​កុម្មុយនីស្ត​ដែល​នៅ​ខាង​ក្រៅ។ នៅ​គ.ស. ១៩៣០ មេដឹកនាំ​សញ្ជាតិ​វៀតណាម ហូ ជីម៉ិញបាន​រក​ឃើញ គណបក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន ដែល​បាន​ទទួល​ប្រជាប្រិយភាព​គួរអោយ​កត់​សម្គាល់​នៅ​ក្នុង​ប្រទេសកម្ពុជា។ ជនកុម្មុយនីស្ត​​កម្ពុជា​បាន​កំណត់​គោលបំណង​ជា​អទិភាព​មួយ​គឺ​ការ​ផ្តួល​រំលំ​ពួក​បារាំង។

នៅ​ឆ្នាំ​១៩៤០ ពេល​ដែល​បារាំង​បាន​ចាញ់​ពួក​ ណាហ្ស៊ី (Nazi) អាល្លឺម៉ង់, របបវីស៊ី​បារាំងសែស (Vichy France) បាន​កាន់​អំណាច​នៅ​​ដែនដី​អាណានិគមឯ​បរទេសដែល​មិន​មែន​ជា​ដែនដី​នៅ​បារាំង។ នៅ​ចុង​ឆ្នាំ​១៩៤០ ព្រះបាទ​មុនីវង្ស​បាន​កត់សម្គាល់​អំពី​ការ​លុកលុយចូល​ប្រទេស​វៀតណាម​ពី​សំណាក់​ពួក​ជប៉ុន។ ពួក​ជប៉ុន​បាន​ឈ្លានពាន​និង​កាន់កាប់​កម្ពុជា​នៅ​ដើម​ឆ្នាំ​១៩៤១។ ពួក​ជប៉ុន​បាន​អោយពួក​មន្រ្តី​របប​វិឈី​បារាំង​សញ្ជាតិ​ខ្មែរ​អោយកាន់ការណ៍​ខុសត្រូវ​តែ​ក្រោម​ការ​ការពារ​ពី​សំណា់​ជប៉ុន។ ​ The Cambodian king was beholden to the Vichy French, who were in turn beholden to the Japanese. នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស​កម្ពុជា ថៃឡង់ដ៏​ដែល​ជា​សម្ព័ន្ធមិត្ត​នឹង​ជប៉ុន​បាន​កាន់កាប់​ដែនដី​មួយ​ចំនួន។ ក្រោយ​ពី​បាន​ទ្រង់​ជ្រាប​ពី​ស្ថានកាណ៍​នោះ​មក​ ព្រះបាទ​ស៊ីសុវត្ថិ មុនីវង្ស​បាន​សព្វព្រះរាជហឬទ័យ​សម្រាក​ពី​ព្រះរាជកិច្ច និង​យាង​ទៅ​កាន់​ព្រះរាជដំណាក់​នៅ​លើ​ភ្នំបូកគោ ក្នុង​ខែត្រ​កំពត​នៅ​ចុង​ឆ្នាំ​១៩៤១ និង​បាន​សោយព្រះទិវង្គត​នៅ​ទីនោះ​ក្នុង​ឆ្នាំ​តែ​មួយ។ ព្រះ​បរមបច្ឆាមរណនាមព្រះអង្គ​គឺ ព្រះករុណា​ព្រះ ស៊ីសុវត្ថិ មុនីវង្ស​ ព្រះខត្តិយកោដ្ឋ

សូមទស្សនាវីដេអូ៖

អត្ថបទទាក់ទង